ស.រ.អា​ប្រឈម​នឹង​ការ​ជជែក​វែក​ញែក​លើ​ការ​ត្រួតពិនិត្យ​សន្តិសុខ​ជាតិ​នា​ថ្ងៃ​អាទិត្យ​នេះ

លោក ​Rand Paul ​ដែល​សង្ឃឹម​ថា​នឹង​ក្លាយ​ទៅជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ឆ្នាំ២០១៦​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ថា ​នៅ​ពេល​ព្រឹទ្ធសភា​បើក​ការ​ប្រជុំ​មួយ​នៅ​ថ្ងៃ​អាទិត្យនេះ ​លោក​នឹងប្រើ​បទបញ្ញត្តិនីតិ​រដ្ឋ​មួយ ​ដែល​អនុញ្ញាត​ឲ្យ​លោក​រារាំង​កិច្ច​ខិតខំប្រឹងប្រែង។

ស.រ.អា​កំពុង​ធ្វើ​ចលនា​ទៅ​កាន់​ការ​បង្ហាញ​ភាព​មាន​ការ​អត់ធន់​នៅ​ថ្ងៃ​អាទិត្យ​នេះ​អំពី​កម្មវិធី​ឃ្លាំ​មើល​សម្ងាត់​ខាង​សន្តិសុខ​ជាតិ​ ដោយ​មាន​អ្នករិះ​គន់​ខ្លាំងម្នាក់​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា​និយាយ​ថា​ លោកនឹង​បង្ខិតបង្ខំ​ឲ្យ​មាន​ការ​បញ្ចប់​ច្បាប់នេះ​ដែល​អនុញ្ញាត​ឲ្យ​ឃ្លាំមើល​ការ​ហៅ​ទូរស័ព្ទ​ដោយ​ពួក​ជន​ជាប់​សង្ស័យថា​ជា​ភេវជន។

លោក ​Rand Paul ​ដែល​សង្ឃឹម​ថា​នឹង​ក្លាយ​ទៅជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ឆ្នាំ២០១៦​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ថា ​នៅ​ពេល​ព្រឹទ្ធសភា​បើក​ការ​ប្រជុំ​មួយ​នៅ​ថ្ងៃ​អាទិត្យនេះ ​លោក​នឹងប្រើ​បទបញ្ញត្តិនីតិ​រដ្ឋ​មួយ ​ដែល​អនុញ្ញាត​ឲ្យ​លោក​រារាំង​កិច្ច​ខិតខំប្រឹងប្រែង​ ដើម្បី​ធ្វើ​ឲ្យបាន​រួសរាន់​នូវ​ការជជែក​ដេញ​ដោល​គ្នា​អំពី​ការ​បន្ត​រយៈពេល​នៃ​ច្បាប់បច្ចុប្បន្ន​ដែល​ផុត​កំណត់​នៅ​ពេល​ពាក់កណ្តាលអធ្រាត្រ​ថ្ងៃអាទិត្យនេះ​ឬ​មួយ​អនុម័ត​កំណែទម្រង់​ដែល​បាន​ទទួល​ការ​យល់ព្រម​ហើយ​ពី​សភា​តំណាង​រាស្ត្រ​អាមេរិកាំង។​

លោក Paul មាន​ការ​ខ្វែង​គំនិត​ជាមួយ​ភាគ​ច្រើន​នៃ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​ខាងគណបក្ស​ប្រជាធិបតេយ្យអំពី​ការឃ្លាំមើល​នេះ ​ដោយ​លោក​បាន​និយាយ​អះអាង​ថា ​ច្បាប់​ Patriot Act​ របស់​ប្រទេស​អាមេរិក​

ជ្រៀតជ្រែក​ក្នុង​សិទ្ធិផ្ទាល់​ខ្លួន​របស់​ប្រជារាស្ត្រ​អាមេរិកាំង​ ដោយ​អនុញ្ញត​ឲ្យទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ដែល​មាន​ការ​សម្ងាត់​ច្រើន​ប្រមូល​ព័ត៌មាន​ជា​ច្រើន​អំពី​ការ​ហៅ​ទូរសព្ទ​របស់​ពួក​គេដោយ​មាន​រួម​បញ្ចូល​លេខ​ទូរសព្ទ​ដែល​បាន​ត្រូវ​ហៅ​ក៏​ប៉ុន្តែ​មិន​មែន​រឿង​ដែល​មាន​ចែង​នៅ​ក្នុង​ការ​និយាយទូរសព្ទទាំង​នោះទេ៕