អាមេរិកពន្យា​ពេល​​ការ​ដក​ពន្ធ​គយ​ថ្មីៗ​លើ​ទំនិញ​ចិន​ខ្លះ​ ដែល​ដឹក​ជញ្ជូនមកលក់​ក្នុង​ប្រទេស​

រូបឯកសារ៖ ទង់ជាតិអាមេរិកស្ថិតនៅជិតកុងតឺន័រដែលដឹកទំនិញពីចិន នៅកំពង់ផែ Los Angeles ក្នុងក្រុង Long Beach រដ្ឋ California។

ការ​ពន្យាពេលការ​ដក​ពន្ធ​គយ​ទាំង​នេះ​អាច​ជា​ការ​បន្ថយ​សោហ៊ុយ​ដល់ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ស.រ.អា ដែល​ជា​ញឹក​ញយ​បានផ្តល់​វត្ថុ​បែប​ទាំង​នេះឱ្យ​ដល់​សមាជិក​គ្រួសារ​និង​មិត្តភក្តិ​នៅក្នុង​រដូវបុណ្យ​ទាន។​

កាល​ពី​ថ្ងៃ​អង្គារ​ ស.រ.អាបាននិយាយ​ថា ​ខ្លួន​បាន​ពន្យាពេល​លើក​ទៅ​ថ្ងៃ​ក្រោយការ​ដក​ពន្ធ​គយ​ថ្មីចំនួន ​១០ភាគ​រយ​លើ​ផលិតកម្ម​ចិនសំខាន់ៗខ្លះដឹក​ជញ្ជូនចូល​ក្នុង​ស.រ.អ.ដែល​ប្រធានាធិបតី Donald Trump បានកំណត់​ថា​ នឹង​ដាក់កំហិត​នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា។​

ការិយាល័យ​នៃ​អ្នកតំណាង​ពាណិជ្ជកម្ម​ស.រ.អាបាននិយាយ​ថា​ការដក​ពន្ធ​លើ​កុំព្យូទ័រយួរ​ដៃ និង​អេក្រង់កុំព្យូទ័រ ទូរសព្ទ​ដៃ ប្រដាប់លេង​ហ្គេមវីដេអូ ល្បែង​ក្មេងលេង​ខ្លះៗ ស្បែក​ជើង និង​សម្លៀកបំពាក់​អាចត្រូវ​ពន្យាពេលលើកទៅដល់​ថ្ងៃទី ១៥ខែ​ធ្នូ។​

ការ​ពន្យាពេលការ​ដក​ពន្ធ​គយ​ទាំង​នេះ​អាច​ជា​ការ​បន្ថយ​សោហ៊ុយ​ដល់ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ស.រ.អា ដែល​ជា​ញឹក​ញយ​បានផ្តល់​វត្ថុ​បែប​ទាំង​នេះឱ្យ​ដល់​សមាជិក​គ្រួសារ​និង​មិត្តភក្តិ​នៅក្នុង​រដូវបុណ្យ​ទាន។​

លោក Trump បាន​និយាយ​ថា​ «អ្វី​ដែលយើង​បានធ្វើគឺ​យើង​ពន្យា​ពេលការ​ដក​ពន្ធដារ​ទាំង​នេះ​ដើម្បី​កុំ​ឱ្យ​វា​ទាក់ទិន​ជាមួយ​រដូវ​ទិញកាដូ​សម្រាប់ពីធី​បុណ្យណូអែល។​ការ​ដក​ពន្ធ​លើទំនិញ​ទាំង​នេះ​អាចមានផលប៉ះពាល់​ដល់ប្រជារាស្ត្រ»។

បន្ថែម​លើ​នេះ​ ស.រ.អាបាននិយាយ​ថា ​ខ្លួន​មិន​ដក​ពន្ធលើ​ទំនិញចិន​មួយ​ចំនួន​ទៀតដែល​ត្រូវដឹក​ចូលមក​លក់​ក្នុង​ប្រទេស​អាមេរិក «ដោយ​ផ្អែក​លើសុខភាព សុវត្ថិភាព សន្តិសុខ​ជាតិ ​និង​កត្តាឯទៀតៗផង​ដែរ»។

ការិយាល័យ​ពាណិជ្ជកម្ម​ស.រ.អាបាននិយាយ​ថា​ ការ​ដកពន្ធដារ​ថ្មីៗនឹង​នៅ​តែ​ដាក់លើទំនិញ​ចិន​ឯទៀតៗ​មួយ​ចំនួន​ធំ​ហើយ​បញ្ជី​នៃផលិតកម្ម ដែល​មានផល​ប៉ះពាល់​នឹង​ត្រូវប្រកាស​ឱ្យ​ដឹង​ក្នុងពេល​ឆាប់ៗនេះ៕