អាមេរិក​និង​សាធារណរដ្ឋ​ឆែក​មាន​មន្ទិល​​ចំពោះ​កិច្ចប្រឹងប្រែង​ការទូត​របស់​ចិន​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

Your browser doesn’t support HTML5

ខណៈ​ដែល​បេសកជន​ចិន​បាន​ចូលរួម​កិច្ច​ពិភាក្សា​នៅ​អឺរ៉ុប​បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​អ៊ុយក្រែន មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា មិន​មាន​សញ្ញា​ច្បាស់​ណា​មួយ​បង្ហាញ​ថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីក្រុង​មូស្គូ​ដើម្បី​បញ្ចប់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​នោះ​ទេ។ សមាជិក​សភា​សាធារណរដ្ឋ​ឆែក​ម្នាក់​ក៏​មាន​មន្ទិល​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​សន្តិភាព​របស់​ចិន​ផង​ដែរ។ អ្នកនាង Nike Ching នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖