នៅក្នុងកិច្ចប្រឹងប្រែងស្វែងរកសញ្ញានៃជីវិតពីពេលមុនលើភពព្រះអង្គារ សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអេមីរ៉េតអារ៉ាប់រួម ចាប់ពីសប្ដាហ៍នេះ នឹងបញ្ជូនយានអវកាសទៅកាន់ភពព្រះអង្គារ។
យានអវកាសនីមួយៗ ត្រូវធ្វើដំណើរជាង ៤៨២ លានគីឡូម៉ែត្រ ដើម្បីអាចទៅដល់ភពព្រះអង្គារបាន បន្ទាប់ពីនោះមក យានអវកាសទាំងនេះត្រូវតែចេញពីគន្លងផែនដី និងចូលទៅភពព្រះអង្គារ។
គោលបំណងរបស់ប្រទេសទាំងនេះ គឺដើម្បីស្វែងរកថា តើភពព្រះអង្គារមានសញ្ញាណាមួយនៃជីវិតរបស់សារធាតុតូចល្អិតណាមួយ ដែលគេមិនអាចឃើញនឹងភ្នែកទទេរបានឬក៏អត់។ ដូចបានកំណត់កាលពីលើកមុន ភពព្រះអង្គារធ្លាប់មានវត្តមានទឹក ដូច្នេះវាអាចទៅរួចដែលភពនេះក៏អាចមានជីវិតសារធាតុមួយចំនួនផងដែរ។
ប្រទេសទាំង ៣ នេះ នឹងបញ្ជូនយានអវកាសទៅភពព្រះអង្គារក្នុងសប្ដាហ៍ដូចគ្នា ដោយសារតែមានរយៈពេលតែមួយខែប៉ុណ្ណោះក្នុងរាល់ ២៦ ខែ ដែលភពព្រះអង្គារ និងភពផែនដី ស្ថិតនៅជ្រុងដូចគ្នានៃព្រះអាទិត្យ។ នៅពេលដែលភពទាំងពីរស្ថិតនៅជ្រុងដូចគ្នានៃព្រះអាទិត្យនេះ ពេលវេលានៃការធ្វើដំណើរអាចត្រូវបានកាត់បន្ថយបានច្រើនតាមតែអាចធ្វើទៅបាន៕