សេតវិមាន​ថា ការចរចា​ពាណិជ្ជកម្ម​រវាង​​អាមេរិក ​និង​ចិន​មានការ​ជឿនលឿនទៅមុខ

រូបឯកសារ៖ ជំនួបពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ដែលត្រូវបានធ្វើឡើងនៅសេតវិមាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ 

លោក​ Kudlow បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​ប្រទេស​ទាំង២​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​សប្តាហ៍​មុន ​ដោយ​ចិន​បាន​ទទួល​ស្គាល់​ពី​បញ្ហា​នានា​ដូចជា​ ការ​លួច​កម្មសិទ្ធ​បញ្ញា ​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេក​វិទ្យា​ និងការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ។

លោក Larry Kudlow ទីប្រឹក្សាសេដ្ឋ​កិច្ច​របស់សេតវិមាន​បាន​និយាយ​ កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​ចរចា​ពាណិជ្ជកម្មរបស់​សហរដ្ឋ​អាមេរិកជាមួយ​ចិន ​កំពុង​បន្ត​ជឿន​លឿន​ទៅ​មុខ​ នៅពេល​ដែល​ការ​ចរចា​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋ​កិច្ច​ធំបង្អស់​២​របស់​ពិភពលោក ​បន្ត​ធ្វើក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នៅ​សប្តាហ៍​នេះ។

លោក​ Kudlow បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​ប្រទេស​ទាំង២​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​សប្តាហ៍​មុន ​ដោយ​ចិន​បាន​ទទួល​ស្គាល់​ពី​បញ្ហា​នានា​ដូចជា​ ការ​លួច​កម្មសិទ្ធ​បញ្ញា ​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេក​វិទ្យា​ និងការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ។ ហើយ​លោកមិន​បាន​និយាយ​ពីការ​សម្រេច​បានត្រូវ​ធ្វើ​ឡើង​ពីការ​យក​ពន្ធគយ​លើ​រថ​យន្ត​ទេ។

ក្រុម​សមាជិក​សភាសហរដ្ឋ​អាមេរិក ​កំពុងរង់​ចាំមើល​ពីការ​ចរចា​យ៉ាង​យូរ​នេះ។ លោក Lindsey Graham សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​ម្នាក់​របស់​ប្រធានា​ធិបតី​ដូណាល់ ត្រាំ ​បាន​ប្រាប់ VOA ​ផ្សាយ​ជា​ភាសា​កុកងឺ​ថា៖ «ខ្ញុំ​មាន​សង្ឃឹម។ ខ្ញុំ​គិតថា ​លោក​ប្រធានា​ធិបតី ​មាន​សិទ្ធិ​ធ្វើការ​ផ្លាស់​ប្តូរ។​ យើង​ចង់ឲ្យ​ប្រទេស​ទាំង២ឈ្នះ។ ​ហើយ ​យើងនឹង​ដឹង​នៅ​ក្នុង​រយៈ​ពេល​ ៣ ឬ៤សប្តាហ៍​ទៀត»។

លោក Thom Tillis សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ទៀត ​បាន​និយាយ​ថា៖ «បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​នានា ដែល​ខ្ញុំ​ផ្តោតលើ​គឺ​កម្មសិទ្ធ​បញ្ញា​ និងការ​ពារ​កម្មសិទ្ធិ​បញ្ញា។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​យល់​ស្រប​គ្នា ​មិន​ត្រឹម​តែ​លក្ខខណ្ឌ​ទូទៅនៃកិច្ច​ព្រម​ព្រៀង​នោះ​ទេ ​ប៉ុន្តែក៏​ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​ពិត​ប្រាកដ​លើ​អ្វី​ដែល​ខ្ញុំគិតថា ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​រយៈ​ពេល​យូរ ​និង​ការមាន​ប្រទេស​ចិន​ចូលរួម​ប្រកប​ដោយ​ផលិតភាពកាន់​តែ​ច្រើន​ឡើងក្នុង​ផលិត​កម្ម​នៃ​កម្មសិទ្ធិ​បញ្ញា»៕