អាមេរិក​​​​​​​​​និង​​​​​​ចិន​​​ប្តេជ្ញា​​​ធ្វើកា​​​ររួមគ្នា​​​ដើម្បី​​​ការពារ​​​បរិស្ថាន

លោក​​​ ​​​​​​​​​​​​​John​​​ Kerry ​​​រដ្ឋ​មន្រ្តី​ការ​​​បរទេស​សហរដ្ឋ​អាមេរិក រូបទី២ ផ្នែកខាងឆ្វេងកំពុងថ្លែងក្នុងការប្រជំុអំពី បរិស្ថានជាមួយ មន្ត្រីប្រទេសចិននៅ Diaoyutai State Guesthouse⁣⁣ ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ០៩ ខែកក្កដាឆ្នាំ២០១៤។

ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​គោល​ដៅ​រួម​គ្នាជាថ្មីម្តងទៀត​ ​ក្នុង​ការ​ប្រយុទ្ធ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​។

​ថ្លែង​ប្រាប់​អ្នក​កាសែត ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ លោក​ ​John​ Kerry ​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ និង​ថ្នាក់​ដឹកនាំ​ប្រទេសចិន ​បាន​ប្រកាស​ឲ្យចាប់​ផ្តើម​គម្រោង​កម្ម​វិធី​បរិស្ថាន​ចំនួន​ ​៨​។ ​

កម្មវិធី​ទាំង​នោះ​រួមមាន ការប្រមូល​ នឹងរក្សាទុក​ឧស្ម័ន​កាបូន​ដាក់​ក្នុង​ឃ្លាំង មុននឹង​កែប្រែ​ជា​ប្រភពថាមពល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន។

​យ៉ាងណាមិញ​ប្រទេស​ទាំង​ពីរ​ ដែល​ត្រូវ​គេចាត់​ទុកជា​ប្រទេស ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ នៅ​ខ្វែងគំនិត​គ្នា​នៅ​ឡើង​ទាក់ទិន​នឹង ​ការ​ដាក់​ផែនការ​ទ្រង់ទ្រាយ​ធំ សម្រាប់​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ដដែល​នេះ​។​

​លោក ​Xie Zhenhua មន្ត្រី​ផ្នែក​គ្រប់​គ្រង​អាកាស​ធាតុ​របស់​ចិនបាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​ប្រទេស​ចិននៅ​មិន​ទាន់​រំពឹង​ធ្វើ​ឲ្យ​ដូច​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​បរិស្ថាន​ដូចសហរដ្ឋ​អាមេរិកនិង​ប្រទេស​អ្នក​មាន​ផ្សេងៗ​ទៀត​នៅ​ឡើយ​ទេ​។

​លោក​បន្ថែមថា​ចិន​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​អភិវឌ្ឍន៍​នៅឡើយ៕​