អាមេរិក​អំពាវនាវ​ឱ្យ​ផ្អាក​សង្គ្រាម​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌ ខណៈលោក Netanyahuបញ្ជាក់​ថា​គ្មាន​​ចំណាប់ខ្មាំង​មកវិញ គ្មាន​បទឈប់​បាញ់គ្នា

Your browser doesn’t support HTML5

បើទោះ​បីជា​ការខ្វែង​គំនិត​គ្នា​រវាង​ក្រុមមេដឹកនាំ​អារ៉ាប់​ពាក់ព័ន្ធ​នឹង​បទឈប់​បាញ់​គ្នា​នៅ​តំបន់កាហ្សា​នៅ​តែ​បន្តមាន សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​ផ្អាក​សង្គ្រាម​បណ្តោះ​អាសន្ន​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌។ ទោះជា​យ៉ាង​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា អែល Benjamin Netanyahu បាន​បញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃ​អាទិត្យថាបើ​ពួក​ហាម៉ាស​មិន​ប្រគល់​ចំណាប់​ខ្មាំង​ត្រឡប់​មកវិញ​ទេ នោះ​នឹង​មិន​មាន​ផ្អាក​ការ​វាយប្រហារ​នោះទេ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍​លម្អិត​ឱ្យ VOA។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល។