អាមេរិក​ហាម​ក្រុមហ៊ុន​ចិន​​​៦៦​មិន​ឲ្យ​លក់​ម៉ាស់​​ដល់​បុគ្គលិក​ពេទ្យ​ខ្លួន​ដោយ​សារ​មិន​គ្រប់​ស្តង់ដា​

​ម៉ាស់ N95 ច្រើន​កេះ​ត្រូវ​គេ​យក​ចេញ​ពី​​យន្តហោះ​ Boeing 767 ដែល​លាប​ស្លាក​ក្រុម​បាល់​ឱប​ New England Patriots ចត​នៅ​អាកាសយានដ្ឋាន​​ក្រុង​បូស្តុន​ សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មេសា ក្រោយ​យន្តហោះ​នេះ​​​ត្រឡប់​ពី​ប្រទេស​​ចិន​វិញ​​ដើម្បី​ដឹក​ម៉ាស់​រាប់​លាន​មក​ផ្គត់ផ្គង់​បុគ្គលិក​សុខាភិប

រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ​បាន​ហាមឃាត់​ក្រុមហ៊ុន​ចិន​ចំនួន​៦៦ពី​ការ​លក់​ម៉ាស់​មុខ​ឲ្យ​បុគ្គលិក​សុខាភិបាល​នៅ​ក្នុង​សហរដ្ឋ​ងាមេរិក​ដោយ​សារ​អ្នក​ជំនាញ​អះអាង​ថា​ម៉ាស់​របស់​ក្រុមហ៊ុន​ទាំង​៦៦​នេះ​មិន​មាន​គុណភាព។

ម៉ាស់​ប្រភេទ​ N95 តែង​មាន​តម្រូវការ​ខ្លាំង​ពី​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាក​និង​មន្ទីរ​ពេទ្យ​នានា​ដោយ​សារ​វា​មាន​ប្រសិទ្ធភាពជាង​ម៉ាស់​សម្រាប់​វះកាត់​ឬ​ក្រណាត់​រុំមុខ។ ម៉ាស់​នេះ​មាន​ឈ្មោះ​ថា​ N95 ដោយ​សារ​វា​អាច​ចម្រោះ​ជាតិ​មេរោគ​ក្នុង​ខ្យល់ដូច​ជា​វីរុស​កូរ៉ូណា​បាន​រហូត​ដល់​៩៥%។​

រដ្ឋបាល​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក FDA ថ្លែង​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​ថា ម៉ាស់​ប្រភេទ K95 ដែល​ផលិត​នៅ​ប្រទេស​ចិន អាច​ចម្រោះ​មេរោគ​ក្នុង​ខ្យល់​បាន​ត្រឹម​២៤% ប៉ុណ្ណោះ ដោយ​មាន​ម៉ាស​ដែល​នាំ​ចូល​មក​ខ្លះ​ចម្រោះ​បាន​ត្រឹម​១%។

រដ្ឋបាល ​FDA ថាការ​ហាម​ឃាត់​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ចំនួន​នៃ​ក្រុមហ៊ុន​ចិន​ដែល​អាច​ផ្តល់​ម៉ាស់​មុខ​ដល់​បុគ្គលិកសុខាភិបាល​អាមេរិក​បាន​ថយ​ចុះ​ពី​៨០​មក​ត្រឹម​១៤​ក្រុមហ៊ុន។

និយតករ​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ទិញ​ម៉ាស់​ប្រភេទ ​N95 ពី​ប្រទេស​ចិន​កាល​ពី​ខែ​មេសោ​ដោយ​សារ​កង្វះ​ម៉ាស់​មុខ​នៅ​អាមេរិក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ រដ្ឋបាល FDA និយាយ​ថា​ខ្លួន​បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ចំនួន​៤២ ដែល​អះអាង​ថា​លក់ថ្នាំព្យាបាលនិង​ឧបករណ៍​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ ដែល​ទំនង​ក្លែងក្លាយ៕