សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីបអាស៊ី​មានការ​ប្រុងប្រយ័ត្ន​អំពី​ដំណើរ​​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ត្រាំ

Banqladeşdə kərpic sahəsində kişi kərpic daşıyır.

ពួកសម្ព័ន្ធ​មិត្តយោធា​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ត្រូវ​គេ​រំពឹង​នឹងផ្តោត​លើវិស័យ​នានា​ដែលមាន​ការ​ព្រម​ព្រៀងគ្នាទៅ​វិញ​ទៅមក​នៅពេល​ដែល​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ធ្វើ​ដំណើរ​បំពេញ​ទស្សន កិច្ច​ជាផ្លូវការ​លើក​ទី​មួយ​ទៅ​កាន់តំបន់​នោះ។

​នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១២​ថ្ងៃ​ទៅ​កាន់​ប្រទេស​ជប៉ុន ​កូរ៉េខាង​ត្បូង ​ចិន ​វៀត​ណាម ​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​ត្រាំ​នឹង​ចូល​រួម​សន្និសីទ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកដែល​ហៅ​កាត់​ថា (APEC)និង​ប្រទេស​ហ្វីលីពីន។

​ទោះ​យ៉ាង​ណាក៏ដោយ ​លោក​ប្រធានា​ធិបតីអាមេរិក​ត្រាំ​នឹង​មិនចូលរួម​សន្និសីទ​តំបន់​អាស៊ី​ខាង​កើត​ដែល​រៀប​ចំ​ឡើង​ដោយសមាគមប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ដែល​នៅ​ទី​នោះ​ពួកមេដឹកនាំ​តំបន់​នឹង​ផ្តោត​លើ​បញ្ហា​សន្តិសុខ​ដូចជា​ការគំរាម​កំហែង​អាវុធ​នុយក្លែអ៊ែ​ររបស់​ប្រទេស​កូរ៉េខាង​ជើង។ ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​មិន​បាន​ផ្តល់​មូលហេតុ​ចំពោះ​ការ​មិនចូល​រួម​ក្នុង​សន្និសីទ​អាស៊ាន​ទេ ដោយគ្រាន់​តែ​និយាយថា ​ការ​សម្រេច​នេះ​ធ្វើ​ទៅតាមការ​គ្រោង​ទុក។

ក្នុង​អំឡុង​នៃ​ជំនួប​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​ជាមួយ​ពួកមេដឹកនាំ​នៅ​ក្នុង​តំបន់ ​លោក​ប្រធានា​ធិបតី​ត្រាំ​មាន​ផែនការ​គាំទ្រ​ការបង្កើនការ​ដាក់​សម្ពាធរបស់​អន្តរ ជាតិ​លើ​របបគីម ជុន​អ៊ុន​នៅ​ក្នុង​ទីក្រុង​ព្យូងយ៉ាង​ដើម្បី​ឲ្យ​បោះ​បង់​ចោល​នូវអាវុធ​នុយក្លែអ៊ែរ​និង​កម្មវិធី​កាំ​ជ្រួច​របស់​ខ្លួន។

ការរារាំង​កូរ៉េខាង​ជើង​មិន​ឲ្យ​អភិវឌ្ឍន៍កាំជ្រួច​មីស៊ីល​អន្តរទ្វីបឬ(ICBM)ដែល​អាច​បាញ់​ដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជាអាទិភាព​សន្តិសុខ​ជាតិ​សម្រាប់​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ៕