លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter បានមានប្រសាសន៍ថា ការវាយប្រហារមួយតាមអាកាសដោយយន្តហោះអាមេរិកាំងដែលបានបណ្តាលឱ្យកងកម្លាំងសន្តិសុខអ៊ីរ៉ាក់រហូតដល់១០នាក់ស្លាប់ហាក់ដូចជា «កំហុសមួយដែលមានទាក់ទិននឹងភាគីទាំងខាង»។
លោក Carter បានមានប្រសាសន៍ថាកាំជ្រួចមីស៊ីលមួយដែលបានត្រូវបាញ់ពីយន្តហោះចម្បាំងស.រ.អា.មួយគ្រឿងបានត្រូវចំកងកម្លាំងសន្តិសុខអ៊ីរ់ាក់នៅជិតក្រុង Fallujah ក្នុងផ្នែកកណ្តាលនៃប្រទេសអ៊ីរ៉ាក់ដែលត្រួតត្រាដោយពួកយុទ្ធជនរដ្ឋឥស្លាម។
ក្រសួងការពារប្រទេសអ៊ីរ៉ាក់បាននិយាយថា មានទាហាន១០នាក់បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃសុក្រ។
ក្រុមយោធាស.រ.អា.បាននិយាយថា ព័ត៌មានអំពីទីដៅនៃការវាយប្រហារនេះបានមកពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅលើដីនៅជិតក្រុង Fallujah។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃសៅរ៍នៅលើនាវាចម្បាំងស.រ.អា.ឈ្មោះ USS Kearsarge នៅក្នុងឈូងសមុទ្រ Perse លោក Carter បានមានប្រសាសន៍ថា លោកបានហៅទូរស័ព្ទទៅលោកនាយករដ្ឋមន្ត្រី Iraq Haider al-Abadi ដើម្បីសម្តែងការរំលែកមរណទុក្ខរបស់លោក ហើយថាលោកទាំងពីរបានយល់ស្របគ្នាថាឧប្បត្តិហេតុ «គួរឱ្យសោកស្តាយ» នេះនឹងត្រូវធ្វើការស៊ើបអង្កេត៕