អ.ប.ស.​ស្វាគមន៍​ការ​សន្យា​របស់​កម្ពុជា​ថា​មិន​រារាំង​ដំណើរការ​កាត់​ទោស​ខ្មែរ​ក្រហម

دونالد ترامپ و مایک پنس در منهتن نیویورک اعلام پیروزی کردند.

មន្ត្រី​អង្គការ​សហប្រជាជាតិ​គាំទ្រ​អត្ថាធិប្បាយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ​សុខ ​អាន ​ចំពោះ​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​កិច្ច​សហការ​ជាមួយ​តុលាការ​ដែល​ចូលរួម​ដោយ​អសប​សម្រាប់​កាត់​ទោស​ខ្មែរក្រហម​ ក្រោយ​ពេល​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បដិសេធ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​រារាំង​យុត្តិធម៌​ ហើយ​នៅ​បន្ត​សហការ​ជាមួយ​នឹង​អសប​ល្អ​នោះ។

ថ្លែង​ប្រាប់​ VOA ពី​បូរី​ញ៉ូវយ៉ក អ្នក​នាំពាក្យ​រង​របស់​អសប​នាង Eri Kanako បាន​គាំទ្រ​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​សាលាក្តី​ខ្មែរក្រហម។

«អសប​សូម​ស្វាគមន៍​ចំពោះ​អត្ថាធិប្បាយ​អំពី​ការ​តាំង​ចិត្ត​នយោបាយ​របស់​មន្ត្រី​ ជាន់ខ្ពស់​ចំពោះ​ដំណើរការ​ឯករាជ្យ​នៃ​សាលាក្តី​ខ្មែរក្រហម​ក្នុង​រង្វង់​មូលដ្ឋាន​នៃ​ កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​អសប​ស្តី​ពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ហៅ​ថា ECCC»។

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​អ្នក​ជំនាញការ​ពិសេស​របស់​លោក​ អគ្គលេខាធិការ​អសប​សម្រាប់​តុលាការ​ខ្មែរក្រហម​គឺ​លោក David Scheffer បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​រៀងៗ​ខ្លួន​ទៅ​វិញ​ទៅ​មក។

ភាគី​ទាំង​ពីរ​ពុំ​បាន​បញ្ជាក់​ពី​ការ​ជួបប្រជុំ​ហើយ​នឹង​ការ​ពិភាក្សា​រឿង​អ្វី​ទេ​តែ​ការ​ជួប​ប្រជុំ​រវាង​ភាគី​ទាំង​ពីរ​នេះ​គឺ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​រិះគន់​ពី​អង្គការ​ អន្តរជាតិ​រួម​នឹង​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទាក់ទង​នឹង​ការ​រារាំង​យុត្តិធម៌​ ហើយ​នឹង​ការ​ទាមទារ​ ឲ្យ​អសប​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​សាលាក្តី​ ដោយសារ​ថា​ ជនសង្ស័យ​ទាំង​ពីរ​ដែល​ចៅក្រម​អសប​បាន​ចោទ​មិន​ ត្រូវ​គេនាំ​ខ្លួន​មក​កាន់​តុលាការ៕