វ៉ាស៊ីនតោន —
អ.ស.ប.ប្តេជ្ញាថា នឹងបញ្ជៀសវិបត្តិថវិកានៅសាលាក្តីកាត់ទោសខ្មែរក្រហម ហើយជំរុញជាសាធារណៈដល់ប្រទេសកម្ពុជាឲ្យផ្តល់ថវិកាបន្ថែមទៀតដើម្បីគាំទ្រដល់ដំណើរការស្វែងរកយុត្តិធម៌នេះ។
បុគ្គលិកសាលាក្តីខ្មែរក្រហមជាច្រើនក្នុងចំណោម២៥០នាក់ភាគីកម្ពុជាបានសម្រេចធ្វើកូដកម្មមិនចូលធ្វើការដោយសារមិនបានទទួលប្រាក់ខែចំនួនបីខែមកទល់ខែសីហាកន្លងទៅនេះ។ ការមិនចូលរួមក្នុងការធ្វើការងាររបស់អ្នកបកប្រែភាសានិងបុគ្គលិកជំនាញផ្សេងៗទៀតនេះបានធ្វើឲ្យរាំងស្ទះដល់ដំណើរការកាត់ទោស ជាពិសេសសំណុំរឿង០០២ វគ្គ១ ពាក់ព័ន្ធនឹងការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងនិងដំណើរការស៊ើបអង្កេតសំណុំរឿងដទៃទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ លោកដេវីដ ស្វេហ្ហ៊័រ (David Scheffer) អ្នកជំនាញការពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប.នៃសាលាក្តីខ្មែរក្រហម បានអះអាងថា៖ «អ.ស.ប.បានជំរុញដល់រាជរដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀតឲ្យបង្កើនកាតព្វកិច្ចរបស់ខ្លួនដើម្បីបញ្ជៀសវិបត្តិនេះ»។
លោកដេវីដ ស្វេហ្ហ៊័រថ្លែងបន្តតាមប្រសាសន៍ដើមរបស់លោកទៀតថា៖ «នៅឯអ.ស.ប.យើងបានប្តេជ្ញាយ៉ាងពេញទំហឹងដើម្បីបញ្ចប់វិបត្តិថវិកាបច្ចុប្បន្ននេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយផ្តល់បរិយាកាសនឹងនរដែលនឹងអនុញ្ញាតឲ្យបុគ្គលិកជាតិបន្តការងារក្នុងសាលាក្តី ហើយសម្រេចបាននូវការទទួលខុសត្រូវតាមអាណត្តិរបស់ខ្លួន»។
លោកដេវីដ ស្វេហ្ហ៊័របានអះអាងថា លោកនិងមន្ត្រីជាន់ខ្ពស់របស់អ.ស.ប.បានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន និងមន្ត្រីតំណាងប្រទេសផ្តល់ជំនួយនៅក្នុងរាជធានីភ្នំពេញ និងតាមរដ្ឋធានីប្រទេសនានា ហើយមានការឆ្លើយឆ្លងជាលិខិតរវាងលោកអគ្គលេខាធិការអ.ស.ប. និងខុទ្ទកាល័យនៃរដ្ឋាភិបាលរបស់ប្រទេសនានា ហើយនឹងការអំពាវនាវរបស់លោកអគ្គលេខាធិការអ.ស.ប.នៅក្នុងរដ្ឋធានីប្រទេសជាច្រើន។
សេចក្តីថ្លែងការណ៍របស់លោកដេវីដ ស្វេហ្ហ៊័រ នៅថ្ងៃពុធនេះ កើតឡើងនៅពេលដែលគេពុំឃើញមានការសន្យាថ្មីណាមួយពីប្រទេសផ្តល់ជំនួយរួមទាំងកម្ពុជាផងក្នុងដំណាក់កាលដែលសាលាក្តីខ្មែរក្រហមពិតជាជួបបញ្ហាធ្ងន់ធ្ងរនោះ។
លោកដេវីដ ស្វេហ្ហ៊័របានស្វះស្វែងរកការគាំទ្រថវិកាពីបណ្តាប្រទេសអាស៊ានមួយចំនួនសប្តាហ៍ថ្មីៗនេះ។ លោកបានព្រមានថា គេមិនអាចនិយាយពីដំណើរការលឿននិងគុណភាពតុលាការទេ ពេលសាលាក្តីនេះមិនត្រូវគេផ្តល់ថវិកា។
លោកបានថ្លែងតាមប្រសាសន៍ដើមថា៖ «អ.ស.ប.នៅមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់បុគ្គលិកជាតិ និងគ្រួសាររបស់ពួកគេ និងចំពោះការរំខាននានាដែលអាចជាលទ្ធផលនៃដំណើរការតុលាការដែលស្ថិតនៅក្នុងដំណាក់កាលដ៏ធ្ងន់ធ្ងរពេលនេះ។ ខ្ញុំសូមអំពាវនាវដល់បុគ្គលិកជាតិត្រូវបន្តអត់ធ្មត់ នៅពេលដែលយើងបន្តកិច្ចប្រឹងប្រែងរបស់យើងយ៉ាងរស់រាន់នេះ»។
ទាំងអ.ស.ប.និងម្ចាស់ជំនួយបានទទូចជាសាធារណៈឲ្យប្រទេសកម្ពុជាផ្តល់ថវិកាបន្ថែមទៀតដើម្បីជួយបញ្ជៀសវិបត្តិថវិកានៅសាលាក្តីកាត់ទោសខ្មែរក្រហមតាមកិច្ចព្រមព្រៀងបង្កើតតុលាការដែលជាកាតព្វកិច្ចរបស់កម្ពុជាជាមួយអ.ស.ប.។ ក្រុមប្រទេសអ្នកផ្តល់ជំនួយមួយចំនួនអះអាងថា ពួកគេនឹងដាក់ជំនួយនៅពេលកម្ពុជាបង្ហាញការតាំងចិត្តរបស់ខ្លួនរឿងថវិកាបន្ថែមនេះ។ សាលាក្តីភាគីកម្ពុជាត្រូវការទឹកប្រាក់៣លានដុល្លារទៀតដើម្បីគាំទ្រសាលាក្តី រហូតដល់បំណាច់ឆ្នាំ២០១៣។ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ខ្លួនមិនអាចបរិច្ចាគថវិកាបានទៀតទេ ដោយសារថា កម្ពុជាបានផ្តល់ថវិកាច្រើនហួសកម្រិតហើយ។
សាលាក្តីនេះរំពឹងថា នឹងចេញសេចក្តីសន្និដ្ឋានស្ថាពរនៅខែខាងមុខនេះមុននឹងចាប់ផ្តើមបន្តសវនាការទៅវគ្គទី២ដែលជាការកាត់ទោសលើអង្គហេតុសំខាន់ទាក់ទងនឹងឧក្រិដ្ឋកម្មក្នុងទសវត្សរ៍១៩៧០ ដែលមេដឹកនាំវ័យចំណាស់ពីរនាក់ក្នុងវ័យ៨០ឆ្នាំកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោស។
សូមរង់ចាំស្តាប់សេចក្តីរាយការណ៍បន្ថែមរបស់លោកសុខ ខេមរានៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីតោននៅយប់នេះអំពីប្រតិកម្មរបស់អ្នកឃ្លាំមើលសាលាក្តីក្នុងប្រទេសអាមេរិកចំពោះការខ្វះថវិកានិងការមិនបំពេញតាមកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៃសាលាក្តីកាត់ទោសខ្មែរក្រហមដែលពួកគេបានសន្យាតាំងពីពេលចាប់ផ្តើមក្នុងឆ្នាំ២០០៦នោះ៕