អង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយកង្វល់កាលពីថ្ងៃអង្គារអំពីបរិយាកាសតានតឹងនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែកក្កដានៅក្នុងប្រទេសនោះដែលមានការឈ្នះប្រកែក។
អង្គការសហប្រជាជាតិបានរាយការណ៍ថាតាមសេចក្តីថ្លែងការណ៍ផ្លូវការ បុគ្គលជាង២ពាន់នាក់បានត្រូវចាប់ខ្លួននៅប្រទេសវ៉េណេស៊ុយអេឡាចាប់តាំងពីការបោះ ឆ្នោតមក។ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Türk បាននិយាយថាចំនួនមនុស្សដែលឃុំឃាំងតាមទំនើងចិត្តកំពុងបន្តកើនឡើង រួមជាមួយ«ការប្រើប្រាស់មិនត្រឹមត្រូវនូវកម្លាំងដោយពួកមន្ត្រីពង្រឹងច្បាប់»។
ការជាប់ឆ្នោតម្តងទៀតរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ត្រូវបានចាត់ទុកដោយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកថាជាលួចបន្លំ ដែលផ្អែកលើការចង្អុលបង្ហាញថាគណបក្សប្រឆាំងទទួលបានសន្លឹកឆ្នោតយ៉ាងខ្លាំងច្រើនជាងនេះ។
ការជាប់ឆ្នោតម្តងទៀតរបស់លោកMaduroត្រូវបានជួបការតវ៉ាប្រឆាំងដែលបានក្លាយជាការប្រល័យ ដោយមានមនុស្ស២៥នាក់ត្រូវបានសម្លាប់។ ប្រធានាធិបតីបានស្តីបន្ទោសអំពើហិង្សានោះលើពួកប្រឆាំងហើយបានអំពាវនាវឱ្យផ្តល់យុត្តិធម៌។
អ្នកដែលលោក Maduro ចង់ឱ្យឃុំខ្លួនចំពោះការចោទប្រកាន់ពីការលើកទឹកចិត្តឱ្យមានបរិយាកាសហិង្សា រួមមានអ្នកកាសែតនិងសមាជិករបស់គណបក្សប្រឆាំង៕