ភ្នំពេញ —
ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវៀ ផាន់សៀរី (Flavia Pansieri) បានវាយតម្លៃថាសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាមានការធ្លាក់ចុះធ្ងន់ធ្ងរនៅឆ្នាំ២០១៤នេះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដកបម្រាមធ្វើបាតុកម្មចេញជាបន្ទាន់។ លោកស្រី បានសង្កត់ធ្ងន់យ៉ាងដូច្នេះក្នុងសន្និសីទកាសែតមួយនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ខ្លួននៅប្រទេសកម្ពុជា។
«ខ្ញុំមានការសោកស្តាយនឹងត្រូវបានវាយតម្លៃថា វាមានសភាពកាន់តែធ្ងន់ធ្ងរទៅនៅឆ្នាំ២០១៤ នៅក្នុងកម្រិតមួយដែលសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំនៅក្នុងប្រទេសកម្ពុជាមិនត្រូវបានធានា។ បម្រាមមិនឱ្យធ្វើបាតុកម្ម ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៤ មករា គឺជាបញ្ហាដែលខ្ញុំបានលើកឡើងជាមួយអាជ្ញាធរក្នុងឱកាសជាច្រើនក្នុងសប្តាហ៍នេះ។ ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់ដើម្បីដកបម្រាមនេះចេញដោយគ្មានការយឺតយ៉ាវទៀតឡើយ និងដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់អាចអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំរបស់គេបាន»។
លោកស្រីFlavia Pansieri បានគូសបញ្ជាក់ថានាពេលកន្លងមករដ្ឋាភិបាលបានប្រើកម្លាំងហួសហេតុដើម្បីបង្ក្រាបបាតុកម្ម និងចេញបម្រាមហាមឃាត់ការប្រមូលផ្តុំ និងការបិទទីលានប្រជាធិបតេយ្យជាដើម។ ការបង្ក្រាបបាតុកម្មដ៏ប្រល័យនៅចន្លោះខែកញ្ញា ឆ្នាំ២០១៣ និងខែមករា ឆ្នាំ២០១៤ បានបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៦នាក់។ ក្នុងនោះបួននាក់ស្លាប់ក្នុងការបង្ក្រាបលើហ្វូងបាតុករជាកម្មកររោងចក្រនៅថ្ងៃទី២និងទី៣មករា ចំណែកឯ៤០នាក់ទៀតរងរបួស និងឃាត់ខ្លួនជាង២០នាក់។
លោកស្រីកត់សម្គាល់ឃើញថាមកទល់ពេលនេះ របាយការណ៍ស៊ើបអង្កេតស្តីពី ការស្លាប់មនុស្សពុំទាន់ត្រូវបានផ្សព្វផ្សាយ និងគ្មាននរណាម្នាក់ត្រូវបានឱ្យទទួលខុសត្រូវនៅឡើយ។ លោកស្រីបានអំពាវនាវដល់អាជ្ញាធរឱ្យខិតខំចាប់ជនល្មើសមកកាត់ទោសដោយគ្មានការយឺតយ៉ាវ។
លោកស្រីFlavia Pansieri ក៏បានរិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចទៅលើហ្វូងបាតុករនិងអ្នកឈរមើលកាលពីថ្ងៃម្សិលមិញផងដែរ។
«ខ្ញុំមានការក្រៀមក្រំយ៉ាងក្រៃលែងដោយដឹងថា កាលពីម្សិលមិញ មានការវាយដំទៅលើបុរសម្នាក់នៅទីលានប្រជាធិបតេយ្យ ពីសំណាក់ក្រុមសន្តិសុខខណ្ឌ។ ខ្ញុំក៏មានការព្រួយបារម្ភផងដែរ ដោយដឹងថា មានអ្នកសារព័ត៌មានមួយចំនួនត្រូវបានវាយដំពីសំណាក់ក្រុមសន្តិសុខនៅពេលពួកគេកំពុងព្យាយាមថតរូប។ ការប្រើកម្លាំងហួសហេតុនាំឱ្យមានការព្រួយបារម្ភជាខ្លាំងពីតួនាទីរបស់ក្រុមសន្តិសុខខណ្ឌ ក្នុងការដោះស្រាយរឿងបាតុកម្ម និងសណ្តាប់ធ្នាប់សាធារណៈ»។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Flavia Pansieri បានជួបជាមួយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជួបជាមួយអាជ្ញាធរ សង្គមស៊ីវិល ជនជាប់ចោទនៅពន្ធនាគារ និងប្រជាពលរដ្ឋរងគ្រោះដោយការបណ្តេញចេញដោយបង្ខំជាដើម។
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុក ថ្លែងក្រោយសន្និសីទកាសែតនេះថាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា និងជាការដាក់សម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោក ចាន់ សូវ៉េត យល់ថាលោកស្រី ផាន់សៀរី គួរប្រើពាក្យធ្ងន់ជាងនេះទៅកាន់រដ្ឋាភិបាលកម្ពុជា។
«អ្នកស្រីនៅមិនទាន់និយាយឱ្យត្រង់ ឱ្យចំទៅលើរដ្ឋាភិបាលកម្ពុជា ដែលកំពុងខ្វះខាតដោយផ្ទាល់ តួយ៉ាងការគោរពសិទ្ធិមនុស្ស។ ត្រូវតែនិយាយឱ្យដាច់ប៉ិតតែម្តងថាការបិទទីលានប្រជាធិបតេយ្យហ្នឹង ត្រូវតែដោះលែងមនុស្សដែលកំពុងតែចាប់ឃុំខ្លួនហ្នឹង ឱ្យមានសេរីភាពរួចផុតពីការចោទប្រកាន់ឡើងវិញ ត្រូវតែជំរុញឱ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋ ដកបម្រាមទាំងឡាយនោះត្រឡប់មកវិញ។ នេះជាអ្វីខ្ញុំគិតថាត្រូវតែធ្វើ។ នេះគឺជាពាក្យ«ត្រូវតែ» មិនមែនគ្រាន់តែជា«សំណូមពរ»ឬក៏«សោកស្តាយ»ទេ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានការពារចំណាត់ការរបស់រដ្ឋាភិបាលនាពេលកន្លងមកថាដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន បន្ថែមថារដ្ឋាភិបាលនឹងបើកឱ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យឡើងវិញ នៅពេលស្ថានការណ៍វិវត្តន៍មកសភាពធម្មតាវិញ។
«ការអំពាវនាវនេះល្អហើយ។ យើងមិនមានបំណងបិទជាអចិន្ត្រៃយ៍ទេ គឺយើងបើកមកវិញ នៅពេលស្ថានភាពស្រួលបួល។ អ្វីជាការបញ្ចេញមតិ យើងនៅតែគោរព យន្តការនៃការបញ្ចេញមតិ និងស្មារតីនៃគំនិតនៃការបញ្ចេញមតិ គេអាចធ្វើគ្រប់កន្លែងបាន នៅទីស្នាក់ការរបស់គេ ក៏ដូចជាកន្លែងផ្សេងទៀត»។
ដំណើរទស្សនកិច្ចរបស់លោកស្រីឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហ្វ្លាវៀ ផាន់សៀរី ធ្វើឡើងស្របពេលដែលវិបត្តិនយោបាយកម្ពុជាបានអូសបន្លាយចំនួនជាងប្រាំបួនខែមកហើយ ហើយស្របពេលដែលមានអំពើហិង្សាជាច្រើនកើតឡើងក្រោយពីការបោះឆ្នោត៕