ប្រតិភូ​អង្គការ​សហប្រជាជាតិ​ជួបប្រជុំ​ជាមួយ​លោកស្រី Aung San Suu Kyiក្នុង​ប្រទេស​មីយ៉ាន់ម៉ា

A riot police officer tries to subdue a protester during an anti-government demonstration in Hong Kong.

សមាជិក​ប្រតិភូ​អង្គការ​សហប្រជាជាតិ​ដែល​ស៊ើបអង្កេត​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា​ លោកស្រី Aung San Suu Kyi បន្ទាប់​ពី​បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​បង់ក្លាដែស​ ជា​ទីកន្លែង​ដែល​ជនភៀសខ្លួន​៧សែននាក់​បាន​ភៀស​ខ្លួន​គេច​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ១៥នាក់​ បាន​ជួប​លោកស្រី Aung San Suu Kyi ព្រម​ទាំង​មេបញ្ជាការ​យោធា​លោក​ឧត្តមសេនីយ៍ Min Aung Hlaing​ នៅក្នុង​រដ្ឋធានី​ណៃពិដោរ​ កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ ។

ប្រតិភូ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ដំណើរ​ទៅរដ្ឋ Rakhine ដែល​មាន​បញ្ហា​នៅ​ថ្ងៃអង្គារ​នេះ​ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​បន្ទាប់​ពី​ការបង្ក្រាប​ដែល​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ខែសីហា​ឆ្នាំមុន​ ព្រម​ទាំង​ពិនិត្យ​មើល​ការ​រៀបចំ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួក​ជនភៀសខ្លួន​មក​ក្នុង​ប្រទេស​វិញ​ ដែល​ពួកគេ​ភាគច្រើន​គឺ​ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

ជនជាតិ​រ៉ូហ៊ីងយ៉ាង​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូលសញ្ជាតិ​ បើ​ទោះ​បី​ជា​គ្រួសារ​របស់​ពួកគេ​ជាច្រើន​បាន​រស់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អស់​រាប់​ជំនាន់​មក​ហើយ​ក្តី។ ករណី​ភៀសខ្លួន​គេច​ចេញ​ពី​អំពើហិង្សា​ក្នុង​រដ្ឋ Rakhine របស់​ជនភៀស​ខ្លួន​ទាំងនេះ​ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ហៅ​ថា​ជា​ការ «បោសម្អាត​ជាតិ​សាសន៍»៕