តុលាការ​អ.ស.ប ​បាន​ច្រានចោល​សាលក្រម​ដោះលែង​មេដឹកនាំ​កំពូល​ប្រទេស​ស៊ែប៊ី​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម

លោក Vojislav Seselj អ្នក​ជាតិ​និយម​នៃ ប្រទេស​ស៊ែ​ប៊ី​ថ្លែង​ក្នុង​សន្នីសីទ​កាសែត​កក្នុងទីក្រុង​ Belgrade ប្រទេស​ស៊ែប៊ីកាលពី​ថ្ងៃទី​០៧ ធ្នូ​ ២០១៧។

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អ.ស.ប​បានកាត់ទោស​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ស៊ែប៊ីគឺ​ លោក​វ៉ូជីស្លាវ ស៊ីស៊ីលជេ ​(Vojislav Seselj)ឲ្យជាប់​គុក​រយៈពេល​១០ឆ្នាំ​ឡើងវិញ​កាលពី​ថ្ងៃពុធ​ក្រោយ ពេល​បាន​សម្រេច​ដោះលែង​ឲ្យរួចខ្លួន​កាលពី​ឆ្នាំ​២០១៦។

ចៅក្រម​សាលា​ឧទ្ធរណ៍​ក្នុងទីក្រុង​ឡាអេ ​បាន​ប្រើប្រាស់​សុន្ទរកថា​វាយប្រហារ​លើពលរដ្ឋ ​ក្រូអាស៊ី កាលពីឆ្នាំ​១៩៩២​ ដែល​លោក​ ស៊ីស៊ីលជេ ​បានប្រព្រឹត្ត​ការអុចអាល​ឲ្យមាន​ការបណ្តេញ​ចេញ​និង​កាត់ទោស​នោះ ​ជាបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ មកធ្វើ​ជាមូលដ្ឋាន​ដើម្បី​បដិសេធ​ការកាត់ ទោស​ឲ្យរួចខ្លួន​កាលពី​ពេលកន្លង​ទៅ​ ដោយសារ​ខ្វះភស្តុតាង​ដាក់បន្ទុក។

ក៏ប៉ុន្តែ​លោក​ស៊ីស៊ីលជេ ​ទំនងជា​នឹងនៅតែ​រួចខ្លួន​និងជា​ជនមាន​សេរីភាព​ដោយសារ​លោក​បាន ជាប់គុក​អស់រយៈពេល​១២ឆ្នាំ​ហើយ​ចាប់តាំងពី​លោក​បានប្រគល់​ខ្លួនឲ្យ​អាជ្ញាធរ​កាលពីឆ្នាំ​២០០៣។

លោកត្រូវគេ​ដោះលែង​កាលពីឆ្នាំ​២០១៤ ​ដើម្បីឲ្យ​មានការ​ព្យាបាល​ជំងឺមហារីក ​ហើយថា ​ការកាត់ ទោស​របស់​ចៅក្រម​គឺជារឿង​ខុសច្បាប់​ តែបង្ហាញ​ពីភាព​មិនខ្មាស់អៀន​ចំពោះបទ​ឧក្រិដ្ឋ​ដែល លោក​បានប្រព្រឹត្តទេ។ ​លោកថ្លែងថា​៖ «ខ្ញុំមាន​មោទនភាព​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម ប្រឆាំង​នឹង​មនុស្សជាតិ​ដែលខ្ញុំ​បាន​ប្រព្រឹត្ត ​ហើយខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ទាំង​នោះជា​ថ្មីទៀត‍»។

លោក ​ស៊ីស៊ីលជេ ​ដែលស្ថិតនៅ​ក្រោមការ​ដឹកនាំ​របស់ ​លោកSlobodan Milosovic​ ត្រូវបាន​ចោទ ប្រកាន់ដំបូង​ពីបទ​ឧក្រិដ្ឋ​ដូចជា​ឃាតកម្ម​ ការ​ធ្វើទុក្ខបុកម្នេញ ​ការធ្វើ​ទារុណកម្ម​ ដែលជា​ផ្នែកមួយ ក្នុង​ការខ្នះខ្នែង​របស់លោក​ដើម្បី​បណ្តេញ​ពលរដ្ឋ​ក្រូអាស៊ី​និងពលរដ្ឋ​កាន់​សាសនា​ឥស្លាម​ចេញ ពីបូស្ន៊ី៕