អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា បម្រែបម្រួលអាកាសធាតុកំពុងមានចលនាលឿនជាងការខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីបន្ធូបន្ថយការប្រែប្រួលនេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯការចាប់ផ្តើមរបាយការណ៍ប្រចាំឆ្នាំស្តីពីប្រធានបទនោះរបស់អង្គការឧតុនិយមពិភពលោកថា៖ «ការណ៍នេះមានសារៈសំខាន់ដែលយើងដោះស្រាយការផ្លាស់ប្តូរអាកាសធាតុដោយមានមហិច្ឆតាដ៏ធំនោះ»។
របាយការណ៍នោះបានព្រមានថា ការផ្លាស់ប្តូរអាកាសធាតុបានបង្ហាញកាន់តែច្បាស់ឡើងៗ។
កម្រិតកាបោនឌីអុកស៊ីតជាកម្លាំងចលករដ៏ខ្លាំងមួយដែលធ្វើឲ្យមានការឡើងកំដៅផែនដីនោះ មានកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល៣លានឆ្នាំ។ ការណ៍នេះបានធ្វើឲ្យមហាសមុទ្រកំពុងឡើងកម្តៅហើយទឹកមហាសមុទ្រនោះកំពុងមានជាតិអាស៊ីតកាន់ តែខ្លាំងឡើង ដែលបានធ្វើឲ្យប៉ះពាល់ជីវិតទាំងអស់នៅក្នុងសមុទ្រ។ សីតុណ្ហភាពនៅលើដីក៏កំពុងឡើងកំដៅដែរ។ ឆ្នាំ២០១៨ ជាឆ្នាំក្តៅបំផុតលើកទី៤ហើយនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ ជាការក្តៅបំផុតក្នុងរយៈពេល៤ឆ្នាំនៅក្នុងសីតុណ្ហភាពសាកល។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ទៀតថា វាជាការចាំបាច់ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤៥ភាគរយនៅទសវត្សរ៍ក្រោយដើម្បីបន្សាបកាបោនសាកលនៅឆ្នាំ២០៥០៕