អ.ស.ប ស្នើ​ឱ្យ​ប្រទេស​សមាជិក​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី​បន្ថែម

ជនភៀសខ្លួន​ស៊ីរី​ស្នាក់​នៅ​ក្នុង​ជំរំ​មួយ​ នៅ​ទី​ក្រុង​ប៊យនូយ៉ូ​គ្ហុន​ (Boynuyogun) ប្រទេស​ទួរគី​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១១។​

កាល​ពី​ថ្ងៃអង្គារ​ អ.ស.ប.​បាន​សុំ​ដល់​ប្រទេស​ច្រើន​ជាង​មុន​ឱ្យ​ស្វាគមន៍​ពួក​ជន​ភៀសខ្លួនមក​ពី​ប្រទេស​ស៊ីរី​ដែល​ដាច់ដាច​ដោយសារ​សង្គ្រាម​ដើម្បី​សម្រាលការ​ចាកចេញ​ពី​ប្រទេស​ស៊ីរី​នៃ​ក្រុម​មនុស្ស​ជាង៣លាន​នាក់​ទៅ​កាន់​ប្រទេសជិតខាង។

ថ្លែង​នៅ​ក្នុង​ក្រុង​ Geneve លោក​ Antonio Guterres​ ប្រធាន​នៃទីភ្នាក់ងារអ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​បាន​មាន​ប្រសាសន៍​ជាថ្មីទៀត​អំពី​សំណើរបស់​ទីភ្នាក់ងារអន្តរជាតិនេះដែល​សុំ​ដល់​ពួក​រដ្ឋជា​សមាជិក​ឱ្យទទួលយក​រួមគ្នានូវ ជនភៀសខ្លួន១សែន៣ម៉ឺននាក់​មិន​ឱ្យ​ហួស​ពី​ឆ្នាំ២០១៦។​

ទីភ្នាក់ងារ​ជន​ភៀសខ្លួន​នេះ​ក៏​ប្រាប់​ឱ្យ​ដឹងដែរ​អំពី​គម្រោងថវិការបស់ខ្លួន​សម្រាប់ឆ្នាំក្រោយ​ដែល​មានទឹកប្រាក់៦ពាន់២រយលាន​ដុល្លារ។​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ទីភ្នាក់ងារនេះ​បាន​និយាយ​ថា​ខ្លួន​បាន​ទទួលការ​សន្យា​ផ្តល់ប្រាក់ជំនួយ​ចំនួន​ប្រមាណ៥០០លាន​ដុល្លាររហូត​មក​ដល់ពេល​នេះ។​

ការ​អំពាវនាវ​សុំ​វិភាគទាន​ខាង​ប្រាក់កាសនិង​ខាង​ជំនួយ​មនុស្សធម៌កើតមាន​ទ្បើងនៅ​ពេល​ដែលអ.ស.ប.​តស៊ូ​បំពេញ​សេចក្តីត្រូវការខាង​ហិរញ្ញវត្ថុនៃ​វិបត្តិ​

បច្ចុប្បន្ននៅ​ក្នុង​ប្រទេសស៊ីរី​ដែល​នៅទីនោះ​មនុស្សប្រមាណ​៩លាន​នាក់​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះសំបែង​ពួកគេ។​

ប្រជារាស្ត្រស៊ីរីប្រហែល​មួយ​ភាគបី​ដែល​បាន​រត់គេច​ខ្លួន​ចេញពី​សង្គ្រាម​ស៊ីវិល​និងពី​ពួក​ជនសក​ម្មប្រយុទ្ធរដ្ឋ​ Islam កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ទួរគី, ហ្សកដង់នី និង​ប្រទេស​លីបង់ជា​ដើម៕