ពលរដ្ឋ​អ៊ុយក្រែន​សង្ឃឹម​ទាំង​ប្រយ័ត្ន​ប្រយែង​រឿង​ការ​បះបោរ​របស់​ក្រុម Wagner នៅ​រុស្ស៊ី

Your browser doesn’t support HTML5

មន្ត្រី​អ៊ុយក្រែន​យល់​ឃើញ​ថា ការ​បះបោរ​របស់​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner នៅ​រុស្ស៊ី​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា អំណាច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​ប្រេះស្រាំ។ នៅ​តាម​ដង​ផ្លូវ​នានា​នៃ​ប្រទេស​អ៊ុយក្រែន ក្ដី​សង្ឃឹម​ខ្ពស់​បាន​បើក​ផ្លូវ​ទៅ​រក​ក្ដី​រំពឹង​ដែល​ថា​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ប្រហែល​ជា​នឹង​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្នកស្រី Anna Chernikova រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ លោក ប៉ូច រាសី ជូន​សេចក្ដី​ប្រែ​សម្រួល៕