បច្ចេកវិទ្យា​ដ្រូន​សមុទ្រ​របស់​អ៊ុយក្រែន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង

Your browser doesn’t support HTML5

មន្ត្រី​អ៊ុយក្រែន​ថា កប៉ាល់​ល្បាត​យោធា​រុស្ស៊ី Sergey Kotov បាន​លិច​នៅ​ក្នុង​សមុទ្រ​ខ្មៅ បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​ដោយ​ដ្រូន​សមុទ្រ​ដែល​ផលិត​ដោយ​អ៊ុយក្រែន។ ការ​វាយប្រហារ​ដែល​ត្រូវ​បាន​រាយការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ដ្រូន​សមុទ្រ​ដើម្បី​ធ្វើ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រារាំង​កងកម្លាំង​រុស្ស៊ី​ពី​ការ​កាន់កាប់​សមុទ្រ​ខ្មៅ។ ប្រធាន​ការិយាល័យ VOA ប្រចាំ​អឺរ៉ុប​ខាង​កើត អ្នកស្រី Myroslava Gongadze បាន​ទៅ​មើល​កន្លែង​អភិវឌ្ឍន៍ និង​កន្លែង​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ដ្រូន​ដ៏​ទំនើប​នេះ និង​រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ លោក សាយ មុន្នី ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖