អ៊ុយក្រែន​​​ត្រៀម​​​​​​បង្កើន​​​ខ្ទង់​​​ចំណាយ​​​យោធា​​​​​​៣​​​ពាន់​​​លាន​​​ដុល្លារ

​​ប្រធានាធិបតី​​​ប្រទេស​​​អ៊ុយក្រែន​​​លោក​​​ Petro Poroshenko​​​កំពុង​​​ច្រៀង​​​បទ​​​ភ្លេង​​​ជាតិ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ប្រារព្ធ​​​ពិធី​​​ថ្ងៃ​​​ឯករាជ្យ​​​ជាតិ​​​​​​ក្នុង​​​ទីក្រុង​​​គាវ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២៤​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko ​បាន​សន្យា​ថា​នឹងបង្កើន​ខ្ទង់ចំណាយយោធា ៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ទៅ​៥​ ឆ្នាំ​ខាង​មុខ ​ដើម្បី​ឆ្លើយ​តប​នឹងការ​គំរាម​កំហែង​ ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ទាម​ទារ​បំបែក​រដ្ឋ​ ​លម្អៀងទៅប្រទេស​រុស្សីក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។​

​លោក​បាន​ថ្លែង​ដូច្នេះក្នុង​សន្ទរកថា ​កាល​ពីថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង​គាវ​ ​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ឯករាជ្យ​២៣​ឆ្នាំ​នៃ​ការ​បំបែក​ចេញ​ពី​អតីតសហភាព​សូវៀត​។​

​លោក​ប្រជាធិបតេយ្យ​បាន​ប្រកាសប្រាប់​ហ្វូង​មនុស្ស​រាប់​ម៉ឺន​នាក់ដែល​កំពុង​ចូល​រួម​ពិធី​ថា​អ៊ុយក្រែន​ត្រូវ​ធ្វើ​ការ​ត្រៀម​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ដើម្បី​ឆ្លើយតបនឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ព្យាយាម​បំបែក​ទឹក​ដី​។​

កាលពី​ម្សិលមិញ​នេះក្បួន​រថយន្ត​ជំនួយ​របស់​ប្រទេសរុស្សី​ដែល​បាន​បើក​ឆ្លង​ចូល​ក្នុង​ទឹកដី​នៃប្រទេស​អ៊ុយក្រែន​ ​កាល​ពី​ថ្ងៃ​សុក្របានត្រឡប់​មក​កាន់​ប្រទេស​រុស្សីវិញ។ភាព​តានតឹង​បានកាត់បន្ថយ​នៅ​ពេល​ដែល​លោកស្រី​អធិការបតី​ប្រទេស​អាល្លឺម៉ង់​ Angela ​Merkel បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុងរដ្ឋ​ធានី​នៃ​ប្រទេស​អ៊ុយក្រែនដើម្បី​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​ថែរក្សា​សន្តិភាព៕