វិបត្តិអ៊ុយក្រែន ជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ច ទំនងជាស្ថិតក្នុងសុន្ទរកថាប្រចាំឆ្នាំលើកដំបូងរបស់លោក Biden
Your browser doesn’t support HTML5
អ្នកវិភាគមួយចំនួនលើកឡើងថា ជម្លោះកាន់តែក្តៅឡើងនៅក្នុងប្រទេសអ៊ុយក្រែន ជំងឺឆ្លងរាតត្បាតកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ច ទំនងជានឹងគ្របដណ្តប់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិក Joe Bidenនៅចំពោះមុខសភាអាមេរិកនៅថ្ងៃអង្គារខាងមុខនេះ។ សុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីដែលជាប្រពៃណីរបស់អាមេរិកនេះ ត្រូវបានធ្វើឡើងនៅចំពេលវេលាដ៏លំបាកមួយនៅក្នុងប្រវត្តិសាស្ត្រ។ លោកស្រី Anita Powell នៃវីអូអេ រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕