ក្រុមប្រទេសគាំទ្រអ៊ុយក្រែនជួបប្រជុំគ្នា ខណៈក្រុងកៀវថាខ្លួនបានបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីមួយគ្រឿងទៀត
Your browser doesn’t support HTML5
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានរៀបចំកិច្ចប្រជុំតាមអនឡាញកាលពីថ្ងៃទី ១៤កុម្ភៈជាមួយសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាលើការគាំទ្រប្រទេសអ៊ុយក្រែន ខណៈពេលខួប ២ ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីជិតចូលមកដល់។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ អ្នកស្រី Carla Babb រាយការណ៍រឿងនេះពីក្រសួងការពារជាតិអាមេរិក។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕