ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប៉ូលិសនិងកងកម្លាំងសន្តិសុខសហរដ្ឋអាមេរិកមិនគួរប្រើកម្លាំងហួសប្រមាណប្រឆាំងនឹងបាតុករនិងអ្នកកាសែតនៅតាមទីក្រុងមួយចំនួនរួមទាំងទីក្រុង Portland និងចាប់ខ្លួនពួកគេខុសច្បាប់ទេ។
នៅតាមទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក រួមទំាំងទីក្រុង Portland ផង បន្តមានបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលត្រូវជំរុញដោយព្រឹត្តិការណ៍នៃការស្លាប់របស់បុរសអាមេរិកស្បែកខ្មៅមួយរូបគឺលោក George Flនៅក្នុងសមត្ថកិច្ចប៉ូលិសក្រុង Minneapolis កាលពីថ្ងៃទី២៥ ខែឧសភា។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការស៊ើបអង្កេតការប្រើកម្លាំងដោយភ្នាក់ងារសហព័ន្ធប្រឆាំងនឹងបាតុករនៅក្រុង Portland ក្រោយពីមានបាតុកម្មរំជើបរំជួលមួយយប់ទៀតដែលអភិបាលក្រុង លោក Ted Wheeler បានត្រូវកងកម្លាំងបាញ់ផ្សែងបង្ហូរទឹកភ្នែកដាក់៕