កោះ​​​អូគីណាវ៉ា​​​​​​ជប៉ុន​​​កំពុង​​​បោកបក់​​​ដោយព្យុះសង្ឃរា​​​​​​ទីហ្វុង

ព្យុះ​​​សង្ឃរា​​​ទីហ្វុង​​​ Neoguri នៅ​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​រំកិល​​​ទៅ​​​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​ជប៉ុន ដែល​​​ថត​​​ពី​​​ប្រព័ន្ធ​​​ផ្កាយ​​​រណប។

ព្យុះសង្ឃរាដ៏​ខ្លាំង​មួយ​ដែល​បោកបក់​លើ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ជា​ច្រើនទសវត្សរ៍​មក​ហើយកំពុង​បោក​បក់​លើ​កោះ​ Okinawa​នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន​ ហើយ​បាន​បង្ខំ​ពួក​អ្នក​ស្រុក​ឱ្យ​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ខ្យល់​ខ្លាំង ភ្លៀង​ខ្លាំង និង​រលក​សមុទ្រ​ធំ​ៗ។​

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ខ្យល់ព្យុះ​ទីហ្វុង​ Neoguri​ បាន​ថយ​កម្លាំង​ពី​មហា​ខ្យល់ព្យុះ​ទីហ្វុង​ ក៏​ប៉ុន្តែ​ទីភ្នាក់ងារ​ឧតុ​និយម​ជប៉ុន​បាន​និយាយ​ថា​ខ្យល់ព្យុះ​នេះ​នៅមាន​ល្បឿន​ខ្លាំង​២៥០គ.ម.​ក្នុង​មួយ​ម៉ោង។

ពួក​មន្ត្រី​បាន​និយាយ​ថា​មនុស្សម្នាក់​បាន​បាត់​ខ្លួន​ហើយមាន​មនុស្ស​១០​ទៀត​បាន​រង​របួស​នៅ​ក្នុង​កោះ​ Okinawa ដែល​នៅ​ទី​នោះ​អាជ្ញាធរ​បាន​សុំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ពី​ផ្ទះ​។ មាន​មនុស្ស​រាប់​ពាន់​នាក់​កំពុង​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ៕