អ្នកគាំទ្រគណបក្សសំខាន់ៗពីររំពឹងជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់នៅសៀមរាប
Your browser doesn’t support HTML5
នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលធ្វើឡើងអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ហើយនៅក្រុងសៀមរាប គណបក្សនយោបាយសំខាន់ៗពីរ បានធ្វើយុទ្ធនាការឃោសនាចុងក្រោយដើម្បីកៀរគរសន្លឹកឆ្នោតរបស់ពលរដ្ឋ។ ទាំងគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀន អះអាងអំពីការឈ្នះរៀងៗខ្លួន ក្នុងការបោះឆ្នោតលើកនេះ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីខេត្តសៀមរាប៕