វ៉ាស៊ីនតោន —
គណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិ បានអះអាងពីការទទួលជ័យជម្នះរៀងៗខ្លួនចេញពីការបោះឆ្នោតជាសាកលកាលពីថ្ងៃអាទិត្យ។ គណបក្សទាំងពីរក៏ប្រកាសថា គេអាចបង្កើតរដ្ឋាភិបាលថ្មីម្នាក់ឯងបានរៀងៗខ្លួន។
ទោះជាយ៉ាងណា គណបក្សទាំងពីរពុំទាន់ស្រុះស្រួលគ្នាដើម្បីដោះស្រាយលើបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតនៅឡើយទេ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកសុខ ខេមរានៃវីអូអេ រាយការណ៍ថា ក្រុម អ្នកច្បាប់និងអ្នកវិភាគខ្លះបាននិយាយថា មានការលំបាកក្នុងការបង្កើតសភា និង រដ្ឋាភិបាល ប្រសិនបើគណបក្សទាំងពីរមិនបាននិយាយគ្នាបានជ្រះស្រឡះ។
នៅពេលភាពមិនប្រក្រតីនៃការបោះឆ្នោតជាសកលអាណត្តិទី៥កំពុងកើតមាន ឡើង ហើយគណបក្សធំៗទាំងពីរមិនទាន់បានដោះស្រាយពីភាពមិនប្រក្រតីក្នុង ពេលបោះឆ្នោតនោះ ក្រុមអ្នកវិភាគខ្លះបានអះអាងថា គណបក្សនយោបាយទាំងពីរនឹងជួបរឿងស្មុគស្មាញខ្លះក្នុងការបង្កើតសភានិងរដ្ឋាភិបាល។
សភាកម្ពុជាត្រូវកោះប្រជុំ៦០ថ្ងៃយ៉ាងយូរ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតដែលទំនងជាធ្វើឡើងចុងខែកញ្ញា នៅក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញលទ្ធផលជាផ្លូវការនៅចុងខែសីហា ហើយទុកពេលវេលាប្តឹង និងដោះស្រាយពាក្យបណ្តឹងផងនោះ។
ប៉ុន្តែការបង្កើតសភា និងការជ្រើសតាំងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលថ្មីអាចនឹងជាប់គាំង ដោយសារគណបក្សនីមួយៗមិនគាំទ្រគ្នាទៅវិញទៅមក ឬដោយសារផ្ទៃក្នុងគណបក្សណាមួយនោះមិនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដោយសារសំឡេងមិនគ្រប់ ឬសំឡេងទាបដែលអាចប្រឈមនឹងការជំទាស់។
លោកសុខ សំអឿន នាយកអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអះអាងថា ការបង្កើតសភា និងរដ្ឋាភិបាលអាចមានការលំបាក តែរឿងនេះទំនងជាត្រូវ ជជែកគ្នាច្រើនរវាងគណបក្សនយោបាយ មានន័យថា ត្រូវព្រមព្រៀងគ្នាទាំងការ បង្កើតសភានិងរដ្ឋាភិបាលទាំងមូលតែម្តង។
លោកនិយាយថា៖ «មុនដំបូងត្រូវប្រើរដ្ឋធម្មនុញ្ញគោលសិន គឺមានន័យថាត្រូវរកសំឡេងគាំទ្រ២ភាគ៣សិន តែបើរកមិនបានទេ ពេលនោះត្រូវរកតាមដំណោះស្រាយរដ្ឋធម្មនុញ្ញបន្ថែម។ រឿងហ្នឹងនឹងជ្រើសរើសជាកញ្ចប់ បើជ្រើសរើសជាកញ្ចប់ត្រូវតែមានការព្រមព្រៀង»។
រឿងសំខាន់គឺការបង្កើតសភា។ បើគណបក្សជំទាស់ ដែលអះអាងថា ឈ្នះឆ្នោតមានសំឡេង៦៣អាសនៈក្នុងចំណោម១២៣អាសនៈសរុប ហើយគណបក្សប្រជាជនមិនចូលរួមគាំទ្រ នោះក៏គ្មានសំឡេងគ្រប់ ហើយពេលនោះនឹងជាប់គាំងឬពន្យារពេលខ្លះ។
ផ្ទុយទៅវិញ បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះ នោះគណបក្សសង្គ្រោះជាតិមិនព្រមចូលរួម ពេលនោះមានហេតុផលសមរម្យដោយសុំឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យដើម្បីដោះស្រាយបណ្តឹងជាច្រើនឬភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត ការបាត់ឈ្មោះជាង១លាន២សែននាក់ និងបញ្ហាជាច្រើនទៀត។
ច្បាប់រដ្ឋធម្មនុញ្ញដែលមានការធ្វើវិសោធនកម្មថ្មីគឺបានប្តូរពីការយកចំនួន២ភាគ ៣ឬ៨២សំឡេងដើម្បីអនុម័តការបង្កើតរដ្ឋាភិបាលនិងអនុម័តច្បាប់ផ្សេងៗមក ត្រឹមសំឡេង៥០ភាគរយបូកមួយ មានន័យថា ៦៣សំឡេងវិញចំពោះករណីខ្លះ។
ប្រទេសកម្ពុជាធ្លាប់បានបោះឆ្នោតជាកញ្ចប់បង្កើតសភានិងរដ្ឋាភិបាលរវាង គណបក្សហ៊្វុនស៊ីនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០០៤ម្តង ហើយ ដែលពេលនោះរងការរិះគន់ដ៏ធ្ងន់ធ្ងរថា ជារដ្ឋាភិបាលកញ្ចប់ដែលជាទម្រង់មិនធ្លាប់មានក្នុងប្រទេសកម្ពុជា។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល បានអះអាងថា អ្នកនយោបាយមានពិសោធន៍រួចហើយពីអតីតកាលដែលអាចរកឃើញដំណោះស្រាយ ប្រសិនបើមានការពិភាក្សាគ្នា។
លោកនិយាយថា៖ «ខ្ញុំគិតថា មិនជារឿងលំបាកខ្លាំងក្លាណាស់ណា និងរាំងស្ទះយូរទេ ដោយសារតែនិតិវិធី និងច្បាប់មួយចំនួនបានសម្រួលច្រើននៅក្នុងការដែលមិនមានការរាំងស្ទះបានក្នងការបង្កើតសភាក្តី និងការបង្កើតរដ្ឋាភិបាលក្តីដោយសារយើងមានការកែប្រែរដ្ឋធម្មនុញ្ញមានចំនួនច្រើនហើយ»។
លោកបញ្ញាបានបន្តថា គណបក្សនយោបាយទំនងជាអាចជួបគ្នាដើម្បីសម្របសម្រួលនិងដោះស្រាយ ហើយនឹងការគិតគូរពីរឿងថ្មីដែលពលរដ្ឋចូលរួមច្រើន។ តែដំណោះស្រាយយ៉ាងណានោះត្រូវឆ្លុះបញ្ចាំងពីឆន្ទះប្រជារាស្ត្រផងដែរ។
លោកបន្តថា៖ «រឿងនេះគ្រាន់តែជារឿងថ្មី។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា អាចដំណើរការទៅបាន ព្រោះថា ទាំងអស់ហ្នឹងធ្លាប់មានដានពីមុនមកហើយ របៀបធ្វើការ របៀបដោះស្រាយជាមួយគ្នា។ អញ្ចឹងទៅ ប្រហែលជាគាត់យកពិសោធន៍ចាស់ហ្នឹងយកមកគិតជជែកគ្នាទៅ ហើយគ្រាន់តែថា ម្នាក់ៗគ្រាន់តែខិតខំពិនិត្យមើលលទ្ធភាពកុំឲ្យមានផលប៉ះពាល់គ្នាទៅវិញទៅមកអីខ្លាំង»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា គណបក្សក្នុងរដ្ឋាភិបាលនិង គណបក្សមិននៅក្នុងរដ្ឋាភិបាលត្រូវតែគោរពគ្នាដើម្បីកសាងប្រជាធិបតេយ្យ សេរីនិងភាពរឹងម៉ាំនៃដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ហើយយកច្បាប់ រដ្ឋធម្មនុញ្ញមកធ្វើជាមូលដ្ឋានដើម្បីអនុវត្តក្នុងការរៀបចំសភា និងរដ្ឋាភិបាល។ លោកបញ្ញាអះអាងទៀតថា គេក៏មិនអាចនិយាយរឿងបង្កើតរដ្ឋាភិបាលភ្លាមៗដែរ ដោយសារគណបក្សនយោបាយត្រូវគិតពីរឿងភាពមិនប្រក្រតីនៃការបោះ ឆ្នោតជាមុនសិន។
ក្រុមន្ត្រីគណបក្សជំទាស់បានអះអាងថា ខ្លួនមិនទាន់គិតដល់ការបង្កើតរដ្ឋាភិ បាលទេ តែចង់ទាមទារយុត្តិធម៌ និងបង្ហាញការពិតនៃឆន្ទៈប្រជាពលរដ្ឋឃើញ សិនតាមរយៈការស្រាវជ្រាវពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតនិងដំណើរការ បោះឆ្នោតទាំងមូល។
តែមន្ត្រីគ.ជ.ប.ធ្លាប់បានគំរាមដល់គណបក្សជំទាស់ដែរថា បើមិនចូលរួមប្រជុំ សភា ឬពហិកាមិនចូលរួមបង្កើតរដ្ឋាភិបាលថ្មីគឺជាការបោះបង់ចោលអាសនៈ ដែលគេអាចយកអាសនៈទាំងនោះទៅចែកជូនដល់គណបក្សណាដែលឈ្នះ ឆ្នោតក្នុងមណ្ឌលទាំងឡាយនោះ។
លោកសុខ សំអឿនបានអះអាងថា ការតវ៉ានោះជារឿងសមហេតុផល ហើយបើ គ.ជ.ប.ដោះស្រាយមិនទាន់ មិនសមហេតុមិនសមផល គ.ជ.ប.មិនអាចយកអាសនៈនោះមកកាត់ចែកបានទេ ព្រោះរឿងនេះជាកំហុសរបស់គ.ជ.ប. មិនមែនជាកំហុសរបស់អ្នកតវ៉ាទេ។
លោកសឺន ស៊ូប៊ែរ្តិ៍មន្ត្រីច្បាប់ជើងចាស់ម្នាក់និងជាប្រធានគណបក្សសិទ្ធិមនុស្ស បានអះអាងថា គ.ជ.ប.គ្មានសិទ្ធិទេ ព្រោះប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជូនគណ បក្សសង្គ្រោះជាតិ មិនមែនគ.ជ.ប.ទេ។
លោកនិយាយថា៖ «បញ្ហាត្រង់ថា គណបក្សសង្គ្រោះជាតិបានអាសនៈប៉ុណ្ណឹង ហើយគេថា លទ្ធផលអត់មានប្រក្រតី។ ម្ល៉ោះហើយគេអាចមិនចូលរួម លុះត្រាតែស្អីគេទាមទារ គឺគេទាមទារតាំងពីមុនបោះឆ្នោតទៅទៀត។ ហើយរហូតដល់ឥឡូវ បោះឆ្នោតលទ្ធផលនៅតែមានបញ្ហាទៀត»។
តែលោកសឺន ស៊ូប៊ែរ្តិ៍បានគាំទ្រការបង្កើតគណៈកម្មាការឯករាជ្យដើម្បីផ្ទៀងផ្ទាត់ភាពមិនប្រក្រតីនៃការបោះឆ្នោត៖ «ខ្ញុំយល់ថា រឿងហ្នឹងជារូបមន្តមួយត្រឹមត្រូវហើយ។ បើសិនណាជាយើងអត់មានអីលាក់លៀម យើងអត់មានអីបន្ទោសខ្លួនឯង គួរណាស់គេមើលទៅរឿងហ្នឹងវាត្រឹមត្រូវអស់ហើយ ហើយវាអស់មានបញ្ហាអីទៀតហើយ បើមិនអញ្ចឹង គេនៅតែមានមន្ទិលសង្ស័យ។ យើងមិនព្រមបានន័យថា យើងមានអីលាក់លៀម»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការ ក្រសួងការបទេសនិងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបដិសេធការសុំឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ ហើយស្នើឲ្យគណបក្សជំទាស់បង្ហាញភស្តុតាង នៃការចោទប្រកាន់ ក្រោយពីលោកបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ប្រទេសកម្ពុជាបានបញ្ចប់ការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ទោះបីជាលទ្ធផលជាផ្លូវការមិនទាន់ត្រូវគេប្រកាសឲ្យដឹងមែន តែគេគិតថា សំឡេងឆ្នោត ដែលពលរដ្ឋគាំទ្រគណបក្សទាំងពីរ បង្កទៅជាបញ្ហាដែលតម្រូវឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នាទៅអនាគត និងមានបញ្ហាអនាគតរបស់ប្រទេសជាច្រើនដែលតម្រូវឲ្យគណបក្សទាំងពីរជជែកគ្នាច្រើន។
ប្រជាពលរដ្ឋ ដែលស្រឡាញ់ប្រជាធិបតេយ្យជាច្រើន បានបង្ហាញក្តីបារម្ភតាមប្រព័ន្ធសង្គម ហ្វេសប៊ុក តាមទូរស័ព្ទ មកកាន់វីអូអេ។ គេបារម្ភអំពីការចរចានយោបាយខាងមុខ ដោយខ្លាចកើតមានដូចការបែងចែកអំណាចកាលពីឆ្នាំ១៩៩៣ដែលធ្វើឲ្យគណបក្សហ៊្វុនស៊ីនប៉ិចមានមុខតំណែងខ្ពស់ៗក្នុងរដ្ឋសភា និងរដ្ឋាភិបាលកាលណោះ។ គេបារម្ភថា ករណីបែបនេះកើតមានចំពោះគណបក្សសង្គ្រោះជាតិ ហើយនឹងបែកបាក់ទៅវិញបន្តិចម្តងៗ រហូតដល់បាត់សំឡេងទាំងស្រុង ដូចគណបក្សហ៊្វុនស៊ីនប៉ិចនៅអាណត្តិទី៤នេះ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីរគឺលោកសម រង្ស៉ី និងលោកកឹម សុខាបានសច្ចាប្រាប់វីអូអេថា ការតស៊ូរបស់ពួកអស់លោកមិនមែនដើម្បីមុខតំណែងទេគឺដើម្បីប្រជា ធិបតេយ្យនិងសង្គ្រោះជាតិ។ សហគមន៍អន្តរជាតិ រួមទាំងស.រ.អា.ផង បានព្រមានពីភាពស្របច្បាប់នៃការបោះឆ្នោតឬរដ្ឋាភិបាលថ្មី ប្រសិនបើការបោះឆ្នោតមិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌៕