ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានជ្រើសរើសសមាជិកសភាខាងគណបក្សសាធារណរដ្ឋលោក Mick Mulvaney ឲ្យធ្វើជាប្រធានការិយាល័យគ្រប់គ្រងថវិការបស់សេតវិមាន ដែលនេះគឺជាសញ្ញាមួយថា លោក Trump គ្រោងនឹងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ បើទោះបីជាលោកសន្យាថានឹងបង្កើនការចំណាយទៅលើផ្នែកយោធា ការពារកម្មវិធីសម្រាប់អ្នកចូលនិវត្តន៍ដ៏ថ្លៃ និងកសាងហេដ្ឋារចនាសម្ព័ន្ធអាមេរិកឡើងវិញក៏ដោយ។
លោក Mulvaney គឺជាជនអភិរក្សទៅលើការចំណាយរបស់រដ្ឋាភិបាល ដែលជំរុញឲ្យសមាជិកគណបក្សសាធារណរដ្ឋរបស់លោកកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ៕