ប៉ុន្មានសប្តាហ៍ក្រោយពីរិះគន់មហ្ឆិចតាផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងត្រូវបានផ្តល់កិត្តិយសយ៉ាងខ្លាំង ប្រសិនបើលោកជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងស្ថានភាពដ៏សាកសមមួយដើម្បីពិភាក្សាពីបញ្ហានេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Bloomberg លោក ត្រាំ បានប្រកាសថា៖ «ប្រសិនបើសាកសមសម្រាប់ខ្ញុំក្នុងការជួបជាមួយនឹងគាត់ ខ្ញុំពិតជាត្រូវបានផ្តល់កិត្តិយសខ្លាំងណាស់។ ប្រសិនបើស្ថិតក្នុងស្ថានការណ៍ដ៏សាកសម ខ្ញុំនឹងធ្វើវា»។
លោក ត្រាំ បានបន្ថែមថា៖ «អ្នកនយោបាយភាគច្រើនមិននិយាយយ៉ាងដូច្នេះនោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ស្ថិតក្នុងស្ថានភាពសាកសមមួយ ខ្ញុំនឹងជួបជាមួយនឹងគាត់»។
ប៉ុន្តែក្រោយមក អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បាននិយាយថា មិនមានជំនួបរវាងលោក ត្រាំ និងលោក គីម ក្នុងពេលនេះនោះទេ ហើយជំនួបនេះក៏មិនមាននោះដែរ លើកលែងតែកូរ៉េខាងជើងបញ្ឈប់អាកប្បកិរិយាបង្ករឿងរបស់ខ្លួនក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
លោក Spicer បានថ្លែងសំដៅទៅលើកិច្ចប្រជុំនេះថា «ខ្ញុំមិនគិតថា ជំនួបនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះនោះទេ»៕