លោក​ប្រធានាធិបតីត្រាំ​ថា លោក​បាន​លេប​ថ្នាំ Hydroxychloroquine ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា

លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ភោជនីយដ្ឋាន​កិច្ចប្រជុំ​ស្តីពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​កំពុង​លេប​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ដើម្បី​រារាំង​ជំងឺ​កូវីដ១៩។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ក្នុង​អំឡុង​ជំនួប​នៅ​ក្នុង​បន្ទប់​ទទួលទាន​អាហារ​ផ្លូវរដ្ឋ​ក្នុង​សេតវិមាន​ថា «ខ្ញុំ​បាន​លេប​ថ្នាំ​នោះ​មួយ​អាទិត្យ​កន្លះ ឥឡូវ​នេះ​ ខ្ញុំ​ស្ថិត​នៅ​ទីនេះ​នៅ​ឡើយ។ តើ​លោកអ្នក​ត្រូវ​បាត់បង់​អ្វី?»។

លោក​ប្រធានាធិបតី​ត្រាំ​ពន្យល់​ថា លោក​កំពុង​លេប​ថ្នាំ Hydroxychloroquine ជារៀងរាល់​ថ្ងៃ​ជាមួយ​ឱសថ​មាន​សារធាតុ​ស័ង្កសី ហើយ​នឹង​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩​អវិជ្ជមាន​ជារៀងរាល់​ថ្ងៃ។

ឱសថ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្លាប់​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​សម្រាប់​អ្នកជំងឺ​មួយ​ចំនួន​ហើយ​មិន​ត្រូវ​បាន​គេ​រកឃើញ​ប្រសិទ្ធិភាព​នៅ​ឡើយ​នៅ​ក្នុង​ការព្យាបាល​អ្នកជំងឺ​កូរ៉ូណា​នៅ​ក្នុង​ការសិក្សា​តាម​បែប​វិទ្យាសាស្រ្ត​ណា​មួយ​នៅ​ឡើយ​ទេ រួម​ទាំង​ការ​សាកល្បង​ផង។

រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​បាន​ចេញ​ការ​ព្រមាន​ពី​ការ​ចែកចាយ​ឱសថ Hydroxychloroquine នៅ​ក្នុង​មន្ទីរពេទ្យ ពីព្រោះ​តែ​វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​សង្វាក់​បេះដូង។

មិនមាន​ភស្តុតាង​ថា ការ​លេប​ថ្នាំ​នេះ អាច​ជួយ​មនុស្ស​កុំ​ឲ្យ​ឆ្លង​មេរោគ​កូរ៉ូណា​ទេ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ពោល​អះអាង​ថា «ខ្ញុំ​មិន​ទទួលរង​ការ​ប៉ះពាល់​ដោយសារ​ឱសថ​នេះ​ទេ។ ឱសថ​នេះ​បាន​ព្យាបាល​ជំងឺ​គ្រុនចាញ់​ប្រហែល​៤០ឆ្នាំ​ហើយ។ខ្ញុំ​លេប​វា។ បុគ្គលិក​ធ្វើការ​នៅ​ជួរមុខ​លេប​វា។ វេជ្ជបណ្ឌិត​ជាច្រើន​ក៏​បាន​លេបថ្នាំ​នេះ​ដែរ»។

លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ទៀត​ថា លោក​បាន​សុំ​ឲ្យ​វេជ្ជបណ្ឌិត​នៅ​សេតវិមាន​ចេញ​វេជ្ជបញ្ជា​ឱសថ​នេះ​ដល់​លោក៕