ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទីមួយ​របស់លោក Trump ​ត្រូវ​តុលាការ​កាត់ទោស

រូបឯកសារ៖ លោក Michael Flynn គឺ​ជា​ទីប្រឹក្សាសន្តិសុខជាតិ​ដំបូង​បង្អស់​របស់​លោក​ប្រធានាធិបតី Donald Trump។

លោក Flynn បាន​សហការ​យ៉ាងទូលំទូលាយ​រយៈពេល​ប្រហែល១ឆ្នាំ​មកហើយ នៅក្នុង​ដំណើរការ​ស៊ើបអង្កេត​ដឹកនាំ​ដោយ​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦ និង​យុទ្ធនាការ​រកសំឡេងឆ្នោត​របស់​លោក Trump។

លោក Michael Flynn គឺ​ជា​ទីប្រឹក្សាសន្តិសុខជាតិ​ដំបូង​បង្អស់​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ត្រូវកាត់ទោស​ពី​បទនិយាយ​កុហក​ទៅ ការិយាល័យ​ខាងការស៊ើបអង្កេត​សហព័ន្ធ​ហៅ​កាត់ថា​FBIអំពី​កិច្ចសន្ទនារ​រវាង​លោក និង​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​នៅអំឡុងពេល​ផ្ទេរតំណែង​ប្រធានាធិបតី។

នៅពេលនោះ​លោក Flynn បាន​និយាយ​ជាមួយ​លោកឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergey Kislyak នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ពិធីស្បថ​ចូលកាន់​តំណែង​របស់​លោកTrump អំពី​ការលុបចោល​ទណ្ឌកម្មនានា​ដែល​រដ្ឋបាល​អតីតប្រធានាធិបតី​លោក Barack Obama​បាន​ដាក់​ទៅ​លើ​ប្រទេសរុស្ស៊ី​និង​អំពី​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពី​ប្រទេសអ៊ីស្រាអែល។ ខាងក្រោម​នេះ​គឺ​ជា​ព្រឹត្តការណ៍សំខាន់ៗ​ដែល​ទាក់ទង​ជាមួយ​នឹង​លោកMichael Flynn។

លោក Flynn បាន​សហការ​យ៉ាងទូលំទូលាយ​រយៈពេល​ប្រហែល១ឆ្នាំ​មកហើយ នៅក្នុង​ដំណើរការ​ស៊ើបអង្កេត​ដឹកនាំ​ដោយ​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦ និង​យុទ្ធនាការ​រកសំឡេងឆ្នោត​របស់​លោក Trump។

ឧត្តមសេនីយឯកផ្កាយបី​ចូលនិវត្តន៍​រូបនេះ​គឺ​ជាអ្នក​ដែល​ធ្លាប់​ដឹកនាំ​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់​ការពារជាតិ​ ព្រមទាំង​បាន​ផ្តល់ព័ត៌មាន​ដែល​ជួយ​ដល់​ការស៊ើប​អង្កេត​ដែល​កំពុងបន្ត​នានា​ជាច្រើន។
លោក Flynnនឹង​ក្លាយ​ជំនួយការ​ថ្នាក់ខ្ពស់បំផុត​របស់​លោក Trump ដែល​នឹង​ត្រូវ​កាត់ទោស​នៅក្នុង​ដំណើរការស៊ើបអង្កេរ​របស់​រដ្ឋអាជ្ញា។

ក្រុមការងារ​របស់​លោក Muellerបាន​ចេញ​អនុសាសន៍​ថា​ លោក Flynn មានទោស​តិចតួច​ឬ​មិន​ជាប់​ពន្ធនាគារ​សម្រាប់​ការសហការ​ជាមួយ​ក្រុមស៊ើបអង្កេត។

លោក Trumpបាន​បណ្តេញ​លោក Flynn ចេញ​ពី​តំណែង​ពី​បទនិយាយមិនពិត​អំពី​កិច្ចពិភាក្សា​ជាមួយ​លោក Kislyak បន្ទាប់​ពី​លោក Flynn ចូល​បម្រើ​ការងារ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​មិន​ដល់១ខែ​ផង​នោះ។

លោក Obama ធ្លាប់​បាន​ព្រមាន​លោក Trump បន្ទាប់​ពី​បោះឆ្នោត​ហើយ​បាន​២ថ្ងៃ​ដោយ​លោក​បាន​ប្រឆាំង​នឹង​ការតែងតាំង​លោក Flynn ប៉ុន្តែ​លោក Trump ព្រងើយ​កន្តើយ​នឹងការ​ព្រមាន​នេះ​និង​បាន​តែងតាំង​លោក Flynnឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក៕