ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ដែលលោកត្រាំហៅថាជា «ឯកសារដ៏ទូលំទូលាយ» នៅពេលលោកសន្យាថានឹងថ្លែងលម្អិតនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីនេះ។
លោកត្រាំបាននិយាយថា៖
«យើងនឹងដោះស្រាយបញ្ហាដ៏គ្រោះថ្នាក់និងធំខ្លាំងសម្រាប់ពិភពលោក»។
បន្ទាប់ពីពិធីចុះហត្ថលេខា លោក គីម បានចាកចេញពីកោះ Sentosa ប្រទេសសិង្ហបុរីភ្លាមៗ។
អង្គុយជាមួយលោក គីម លោកត្រាំ បាននិយាយថា លោកទាំងពីរបាន «បង្កើតចំណងពិសេសមួយ» ហើយពីរបីម៉ោងក្រោយពីការពិភាក្សានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងថ្ងៃអង្គារនេះ លោកគិតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង «នឹងមានភាពខុសគ្នាខ្លាំងពីអតីតកាល»។
ទាំងលោក ត្រាំ និងលោក គីម បានបង្ហាញការដឹងគុណគ្នាទៅវិញទៅមកចំពោះកិច្ចប្រជុំមួយនេះ ហើយលោក ត្រាំ បាននិយាយថាលោកប្រាកដជាអញ្ជើញលោក គីម មកទស្សនាសេតវិមាន។
លោក គីម បាននិយាយតាមរយៈអ្នកបកប្រែថា៖ «ថ្ងៃនេះ យើងបានបង្កើតឲ្យមានកិច្ចប្រជុំប្រវត្តិសាស្រ្តមួយ ហើយយើងសម្រេចចិត្តថានឹងបំភ្លេចចោលនៅអតីតកាលទាំងឡាយ។ ពិភពលោកនឹងមើលឃើញនៅការផ្លាស់ប្តូរដ៏ធំមួយ»។
ទាំងលោក ត្រាំ និងលោក គីម បានបង្ហាញការដឹងគុណគ្នាទៅវិញទៅមកចំពោះកិច្ចប្រជុំមួយនេះ ហើយលោក ត្រាំ បាននិយាយថាលោកប្រាកដជាអញ្ជើញលោក គីម មកទស្សនាសេតវិមាន។
លោក គីម បាននិយាយតាមរយៈអ្នកបកប្រែថា៖ «ថ្ងៃនេះ យើងបានបង្កើតឲ្យកិច្ចប្រជុំប្រវត្តិសាស្រ្តមួយ ហើយយើងសម្រេចចិត្តថានឹងបំភ្លេចចោលនៅអតីតកាលទាំងឡាយ។ ពិភពលោកនឹងមើលឃើញនៅការផ្លាស់ប្តូរដ៏ធំមួយ»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) ទើបបានចាប់ដៃគ្នាកាលពីព្រឹកថ្ងៃអង្គារនេះ គឺនៅប៉ុន្មាននាទីមុនពេលដែលពួកលោកចូលទៅក្នុងសណ្ឋាគារមួយនៅប្រទេសសិង្ហបុរីដើម្បីចរចាគ្នាអំពីលទ្ធភាពនៃការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ជាមួយនឹងសំឡេងកាមេរ៉ាជាច្រើន មេដឹកនាំពីររូបជួបគ្នានៅខាងមុខទង់ជាតិសហរដ្ឋអាមេរិកនិងទង់ជាតិកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានពីមុនមក នោះគឺការជួបគ្នាដំបូងបំផុតរវាងប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងនិងមេដឹកនាំប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិកបានទាយថា លោកនឹងមាន «ទំនាក់ទំនងល្អមួយ» ជាមួយនឹងលោក គីម ជុង អ៊ុន ខណៈដែលកិច្ចប្រជុំកំពូលចាប់ផ្តើម ហើយលោក គីម បាននិយាយថាលោកនិងលោក ត្រាំ «មកដល់ទីនេះបន្ទាប់ពីជម្នះ» ឧបសគ្គទាំងអស់។
ក្បួនម៉ូតូរបស់លោក ត្រាំ បានមកដល់មុន នៅសណ្ឋាគារ Capella លើកោះរមណីយដ្ឋាន Sentosa ក្នុងប្រទេសសិង្ហបុរី ហើយក្បួនម៉ូតូរបស់លោក គីម បានមកដល់ពីរបីនាទីក្រោយ។
សេតវិមានបានប្រកាសកាលពីថ្ងៃច័ន្ទថាលោក ត្រាំ នឹងចាកចេញពីប្រទេសសិង្ហបុរីនៅក្នុងយប់ថ្ងៃអង្គារបន្ទាប់ពីកិច្ចប្រជុំជាមួយលោក គីម ហើយបានបន្ថែមថា កិច្ចពិភាក្សារវាងមន្ត្រីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង «កំពុងដំណើរការ ហើយលឿនជាងការរំពឹងទុក»។
សេចក្តីថ្លែងការណ៍របស់សេតវិមាន បាននិយាយថា លោក ត្រាំ នឹងជួបជាមួយលោក គីម មួយទល់មួយនៅព្រឹកថ្ងៃអង្គារ ដោយមានតែអ្នកបកប្រែនៅជាមួយប៉ុណ្ណោះ ហើយបន្តជាមួយការពិសារអាហារថ្ងៃត្រង់ និងបន្ថែមនូវកិច្ចប្រជុំទ្វេភាគី ដោយរួមមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo នាយខុទ្ទកាល័យសេតវិមាន លោក John Kelly និងទីប្រឹក្សាសន្តិសុខជាតិលោក John Bolton។
បន្ទាប់មកប្រធានាធិបតីសហរដ្ឋអាមេរិកគ្រោងនឹងថ្លែងទៅកាន់អ្នកសារព័ត៌មានមុននឹងចាកចេញតាមយន្តហោះក្នុងយប់ថ្ងៃអង្គារម៉ោងនៅក្នុងប្រទេសសិង្ហបុរី។ សេចក្តីរាយការណ៍ព័ត៌មានមុនៗបាននិយាយថាលោក ត្រាំ នឹងចាកចេញនៅថ្ងៃពុធ។
សូមប្រិយមិត្តរង់ចាំព័ត៌មានលម្អិតរបស់ VOA នៅក្នុងការផ្សាយពេលខាងមុខ។