លោក Trump រងការចោទប្រកាន់ក្នុងបទព្យាយាមកែប្រែលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០

Your browser doesn’t support HTML5

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្តនាំមុខគេក្នុងចំណោមបេក្ខជនគណបក្សសាធារណរដ្ឋឯទៀត ដែលប្រណាំងប្រជែងគ្នាដើម្បីក្លាយខ្លួនជាបេក្ខជនប្រធានាធិបតី ទោះជាលោកកំពុងប្រឈមជាមួយការចោទប្រកាន់ជាច្រើនក៏ដោយ ហើយលោកបានទទួលការគាំទ្រពីគូប្រជែងរបស់លោកខ្លះទៀតផង។ ស្របពេលដែលលោកត្រូវចោទប្រកាន់ជាថ្មីម្តងទៀត កាលពីថ្ងៃអង្គារ ចំពោះការប្រឹងប្រែងរបស់លោកដើម្បីកែប្រែលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ អ្នកស្រី Anita Powell នៃវីអូអេពិនិត្យមើលរឿងរ៉ាវដែលមិនធ្លាប់មានពីមុនមក របស់លោកអតីតប្រធានាធិបតី។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕