ប្រធានាធិបតី​ត្រាំ​បាន​រិះ​គន់​បន្ថែម​ទោះបី​ជា​លោក​ Tillerson អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម​នៅ​ក្នុង​វិបត្តិ​ឈូង​សមុទ្រ

លោក​ត្រាំ​បាន​បាន​បក់ដៃ​ខណ​ដែល​លោក​បាន​មកដល់​អាកាសយានដ្ឋានអន្តរជាតិ​ Newark នៅ Newark កាល​ពី​ថ្ងៃទី០៩ មិថុនា ២០១៧។

កាល​ពី​ថ្ងៃ​សុក្រ ប្រធានាធិបតី Donald Trump បានបង្កើន​ការ​រិះគន់​របស់គាត់​ដល់​ប្រទេស​ Qatar ដែល​ជា​ប្រទេស​តូចមួយ​ក្នុង​តំបន់ឈូង​សមុទ្រ Perse មាន​ទាក់ទិន​នឹង​វិបត្តិការ​ទូត​វិលវល់ជា​មួយ​ពួក​ប្រទេស​អារ៉ាប់នៅ​ជិតខាង។​

Trump បាននិយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​សួន​ផ្កាកុលាបក្នុង​សេតវិមាន​ថា​ «ជាអកុសល ប្រទេស Qatar ជា​យូរ​យាមកហើយ​បានផ្តល់ប្រាក់កាស​ផ្គត់ផ្គង់ភេរវកម្មនៅ​កម្រិត​ខ្ពស់​ខ្លាំង​ណាស់»។

អត្ថាធិប្បាយ​របស់​ Trump មាន​ឡើង​តែ​ប៉ុន្មាន​នាទីក្រោយ​ពី​រដ្ឋមន្ត្រី​ការ​បរទេសស.រ.អា. Rex Tillerson បានអំពាវ​នាវឱ្យ​មានការ​ស្ងប់ស្ងៀមនិង​ការ​បន្ធូរបន្ថយ​ការ​រាំង​ខ្ទប់ត្រូវ​ដាក់កំហិតប្រឆាំង​នឹង​ប្រទេស​ Qatar ដោយប្រទេស​ជិតខាង​ខ្លួន។​

លោក Tillerson បានមានប្រសាសន៍​ថា​ការ​រាំង​ខ្ទប់នេះបណ្តាល​ឱ្យមានផល​វិបាក​ខាង​មនុស្សធ៌ម​និង​ខាង​ជំនួញ «ដែល​មិន​មែន​ជា​ការ​ចង់ឱ្យមាន» ហើយ​ «បង្អាក់​សកម្មភាព​យោធារ​បស់​ស.រ.អា.នៅ​ក្នុង​តំបន់និង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក ISIS ផង​ដែរ»។

នៅ​ក្នុង​សប្តាហ៍​នេះ​ ប្រទេសអារ៉ាប៊ី សាអូឌីត អេមីរ៉ាត​ អារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប​បាន​ដាក់កំហិត​ការ​រាំង​ខ្ទប់ខាង​សេដ្ឋកិច្ច​និង​ខាង​ការ​ទូត​លើ​ប្រទេស​ Qatar​ នៅ​ក្នុងកំណើន​នៃ​ជម្លោះ​ក្នុង​តំបន់នេះដែល​មានយូរយា​មក​ហើយ។​

ប្រទេស​ទាំង​នោះ ជាពិសេស​ប្រទេស​អារ៉ាប៊ី សាអូឌីត មិន​យល់ស្រប​ជាមួយ​ប្រទេស Qatar ទេ​អំពី​មុខនាទី​របស់ក្រុមឥស្លាម​និយម​ដូចជា​ពួក Muslim Brotherhood និង​ប្រទេសអ៊ីរ៉ង់​ជាដើម៕