ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបានធ្វើការវាយប្រហារសារជាថ្មីទៅលើបណ្តាញទូរទស្សន៍សំខាន់ៗ ដែលបានអះអាងថាពួកគេព្រួយបារម្ភអំពីការប្រកួតប្រជែងនិងគុណភាពរបស់បណ្តាញពត៌មានអភិរក្ស ដែលត្រូវរ៉ូវជាមួយនឹងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ដើម្បីមានអាទិភាពខាងព័ត៌មាន។
លោក Trump បានបង្ហោះសារនៅក្នុង Twitter ដោយបានហៅសារព័ត៌មាន CNN NBC សារព័ត៌មាន ABC និង CBS ថា «ជាបណ្តាញសារព័ត៌មានក្លែងក្លាយ» ដោយលោកមិនបានរាប់បញ្ជូលបណ្តាញព័ត៌មានដែលលោកចូលចិត្តគឺសារពត៌មាន Fox News នោះទេ។ លោកបានអះអាងថាបណ្តាញទូរទស្សន៍សហរដ្ឋអាមេរិកទាំងបួននេះត្រូវបានគេដឹងថា «ផ្សាយពីកម្មវិធីដែលលម្អៀងនិងមិនគួរឲ្យចូលចិត្ត»។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានអះអាងថាបណ្តាញទូរទស្សន៍ទាំងបួននេះព្រួយបារម្ភពីការកើនឡើងនៃក្រុមហ៊ុនទូរគមនាគមន៍ឈ្មោះថា Sinclair Broadcast Group ដែលឥឡូវនេះបានកាន់កាប់ស្ថានីយ៍ផ្សាយចំនួន១៩៣នៅទូទាំងប្រទេសនិងកំពុងចង់ពង្រីកបណ្តាញរបស់ខ្លួនបន្ថែមទៀតដល់ទៅ៧០ភាគរយនៅទូទាំងប្រទេស នៅពេលដែលក្រុមនេះកំពុងរងចាំការព្រួតពិនិត្យដោយរដ្ឋាភិបាល។
លោក Trump បានថ្លែងថា «ពួកស្ថានីយទូរទស្សន៍ដែលផ្សាយព័ត៌មានមិនពិតទាំងនេះ» បានរាយការណ៍ពីព័ត៌មានមិនពិតជាច្រើន ដែលពួកគេគួរតែទទួលបានពានរង្វាន់ខាងរឿងប្រឌិត»៕