លោក Trump បង្អាប់​ការ​សន្លឹក​បៀរ​ក្នុង​នាម​ជា​ស្រ្តី​របស់​លោក​ស្រី Clinton ក្នុង​យុទ្ធនាការ

បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ កំពុង​និយាយ​បង្អាប់​លោកស្រី Hillary Clinton ដែល​កំពុង​ស្វះស្វែង​រក​តំណែង​ប្រធានាធិបតី ​ដោយ​និយាយ​ថា ​លោកស្រី​គ្លីនតុន ​នឹង​មិន​មាន​ឱកាស​ទេ​លើក​លែង​តែ ​លោកស្រី ​លេង​សន្លឹក​បៀរ​របស់​ស្រ្តី​ក្នុង​ក្តី​សង្ឃឹម​ថា​លោកស្រី ​នឹង​ក្លាយ​ជា​ស្រ្តី​ប្រធានាធិបតីលើកទី​មួយ​របស់​សហរដ្ឋ​អាមេរិក។

មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ NBC ថា «លោក​ស្រី Clinton ​កំពុង​លេងសន្លឹក​បៀរ​ដែល​ខ្ញុំ ​មិន​ដែល​បាន​ឃើញ​បេក្ខជន​ណា​ម្នាក់​បាន​លេង​កាល​ពី​ពេល​មុន។​ អ្វី​ដែល​ខ្ញុំ ​កំពុង​ធ្វើ​គឺ​បញ្ចេញ​ការ​ពិត ​បើ​គ្មាន​សន្លឹក​បៀរ​របស់​ស្រ្តី​ទេ​នោះ ​លោកស្រី Hillary នឹង​មិន​អាច​សម្រេច​ជោគ​ជ័យ​បាន​សូម្បី​តែ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្រុម​ប្រឹក្សា​ក្រុង​ក៏ដោយ។

ការណ៍​នេះ ​ជាការ​វាយ​ប្រហារ​ដែល​ពាក់​ព័ន្ធ​នឹង Gender នៅ​ពេល​ថ្មីៗ​បំផុត​នេះ​របស់​លោក Trump ​ទៅ​លើ​អ្នក​ដែល​ទំនង​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី Bill Clinton ​ហើយ​នឹង​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​ និង​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក។​បន្ទាប់​ពី​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​រដ្ឋចំនួន​៥​នៅ​ដើម​សប្តាហ៍​នេះ ​លោក Trump បាន​និយាយ​ថា ប្រសិនបើ​លោកស្រី ​Clinton ជា​បុរស​វិញ ​លោកស្រី នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​តែ​៥​ភាគរយនៅ​ក្នុង​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

លោកស្រី​ Clinton ​បាន​ឆ្លើយតប​វិញ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្រែក​អបអរ​ពី​ពួក​អ្នក​គាំទ្រ​របស់​លោកស្រី​នៅឯ​ការ​ប្រជុំ​ខាង​នយោបាយ​ក្នុង​ទីក្រុង​ Philadelphia​ នៅពេល​ដែល​លោកស្រី​ប្រារព្ធ​ជ័យ​ជម្នះ​នៃ​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​៤​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​ខិត​ជិត​ទៅ​នឹងការ​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ថា ​«បើ​ការ​ប្រយុទ្ធ​សម្រាប់​ការ​ថែទាំ​សុខភាព​របស់​ស្រ្តី ​ហើយ​នឹងបើកប្រាក់​សម្រាប់​ការ​ឈប់​សម្រាក់​គ្រួសារ ​និង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ស្មើ​គ្នា​នឹង​បុរស ​ជា​សន្លឹក​បៀររបស់​ស្រ្តី​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​លោក​ស្រី‍»៕