ចំណាត់ការ​របស់​រដ្ឋបាលលោក Trump នឹង​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​គ្រួសារ​ជនអន្តោ​ប្រវេសន៍​គ្មាន​កាល​កំណត់

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ឆ្លើយសំណួរពីក្រុមអ្នកសារព័ត៌មាន បន្ទាប់​ពីជំនួបជាមួយ​ប្រធានាធិបតី៉​រ៉ូម៉ានី នៅ​សេតវិមាន ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែសិហា ឆ្នាំ២០១៩។

ប្រទេសម៉ិកស៊ិក​គ្មាន​កាលកំណត់ជំនួស​ឲ្យ​ដំណោះស្រាយ​របស់​តុលាការ​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​ ដែល​កំណត់​អំពី​រយៈពេល​ដែល​កុមារ​អាច​ជាប់​ឃុំ​នៅក្នុង​មន្ទី​ឃុំឃាំង​សហព័ន្ធ។

រដ្ឋបាល​លោក Trump បាន​ចេញ​បទបញត្តិ​មួយ​កាល​ពី​ថ្ងៃពុធម្សិលមិញ​ ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​ឃុំ​ខ្លួន​ក្រុមគ្រួសារ​ដែល​ឆ្លង​ចូល​មក​សហរដ្ឋអាមេរិក​តាមព្រំដែន។

ប្រទេសម៉ិកស៊ិក​គ្មាន​កាលកំណត់ជំនួស​ឲ្យ​ដំណោះស្រាយ​របស់​តុលាការ​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​ ដែល​កំណត់​អំពី​រយៈពេល​ដែល​កុមារ​អាច​ជាប់​ឃុំ​នៅក្នុង​មន្ទី​ឃុំឃាំង​សហព័ន្ធ។

ការ​ប្រកាស​បទបញត្តិ​នេះ​ដោយ​រដ្ឋមន្រ្តីស្តីទី​នៃ​ក្រសួង​សន្តិសុខមាតុភូមិ​ លោក Kevin McAleenan ភ្លាមៗ​ត្រូវ​បាន​រិះគន់​ពី​សំណាក់​ក្រុមអ្នកតស៊ូ​មតិ​អន្តោប្រវេសន៍​និងគណ​បក្ស​ប្រជាធិបតេយ្យ។

លោក Madhuri Grewal ទីប្រឹក្សា​គោលនយោបាយ​សម្រាប់​សហជីព​សេរីភាព​ស៊ីវិល​អាមេរិកាំង​បាន​ថ្លែង​ថា «បទប្បញត្តិនេះ​គឺ​ជា​ការវាយប្រហារ​ដ៏ព្រៃផ្សៃ​មួយផ្សេង​ទៀត ទៅលើ​កុមារ ​ដែល​ជា​ទីដៅ​របស់​រដ្ឋបាល​លោក Trump ម្តង​ហើយ​ម្តង​ទៀត​តាមរយៈ​គោល​នយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍​របស់​ខ្លួន។ រដ្ឋាភិបាល​មិន​គួរចាប់​កុមារ​ដាក់​ឃុំ​ទេ​ និង​រឹត​តែ​មិន​គួរ​ធ្វើ​ច្បាប់​ដើម្បី​បន្ត​ការឃុំឃាំង​កុមារ​ដោយ​គ្មានកាល​កំណត់​ដូច្នេះ​ដែរ។ សភា​មិន​ត្រូវ​ផ្តល់​ថវិកា​ដល់​ការអនុវត្ត​ច្បាប់​នេះ​ទេ»។

មេដឹកនាំ​សំឡេងភាគតិច​នៅ​ព្រឹទ្ធសភា​លោក Chuck Schumer បាន​ថ្លែង​ថា «ភាព​សាហាវ​យង់​ឃ្នង​របស់​រដ្ឋបាល​លោក Trump គ្មាន​ព្រំដែន​ទេ»។ លោក​និយាយ​បន្ត​ទៀត​ថា​ ចំណាត់ការ​នេះ​នឹង​បន្ត​ការធ្វើបាបព្រៃផ្សៃ​របស់​រដ្ឋបាល​ទៅ​លើ​គ្រួសារជនអន្តោប្រវេសន៍​ស្លូតត្រង់៕