ភ្នំពេញ —
រាជធានីភ្នំពេញ៖ សហព្រះរាជអាជ្ញាជាតិបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសជនជាប់ចោទនួន ជានិងខៀវ សំផនអស់មួយជីវិត នៅថ្ងៃច័ន្ទនេះបន្ទាប់ពីបានរកឃើញថាអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីរនាក់រួមចំណែកក្នុងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់។
សំណើសុំដាក់ទោសនេះធ្វើឡើងក្រោយពីសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិបានបញ្ចប់សេចក្តីសន្និដ្ឋានរយៈពេលបីថ្ងៃរបស់ខ្លួនក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១។
លោកស្រីជា លាង សហព្រះរាជអាជ្ញាជាតិបានថ្លែងនៅចំពោះមុខជនជាប់ចោទទាំងពីររូបដោយបង្ហាញថានួន ជា និងខៀវ សំផន ជាអ្នកដាក់ផែនការនិងគោលនយោបាយឲ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងចេញពីទីក្រុងនានានិងការជម្លៀសពីប្រជាជនពីតំបន់មួយទៅតំបន់មួយទៀត រួមទាំងផែនការនៃការសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ជាដើម។ សាក្សីអះអាងថាជនរងគ្រោះជិតមួយម៉ឺននាក់ត្រូវបានសម្លាប់ចោលនៅទីនោះ។
លោកស្រីថ្លែងថា៖ «មានភស្តុតាគ្រប់គ្រាន់នៅចំពោះមុខលោក លោកស្រីចៅក្រម សហព្រះរាជអាជ្ញាស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសជនជាប់ចោទនួន ជានិងខៀវ សំផន ដោយដាក់ពន្ធនាគារអស់មួយជីវិតដែលជាទោសតែមួយគត់សមស្របតាមច្បាប់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងបទដ្ឋានអន្តរជាតិ»។
លោកស្រីសហព្រះរាជអាជ្ញាបានអះអាងថានួន ជា និងខៀវ សំផន បានបង្កើតគោលនយោបាយចំនួនប្រាំរួមគ្នាដូចជាគោលជម្លៀសប្រជាជនចំនួនពីរលើក គោលនយោបាយបង្កើតនិងទាញយកផលប្រយោជន៍ពីសហករណ៍ គោលនយោបាយអប់រំនិងកម្ចេចខ្មាំង គោលនយោបាយលើការចាត់វិធានការលើជនជាតិនានា អតីតរដ្ឋការ និងអតីតយោធាសម័យលន់ ណុល និងសមាជិកគ្រួសាររបស់ពួកគេនិងគោលនយោបាយទីប្រាំគឺការបង្ខំឲ្យរៀបការ។
លោកវីលាម ស្ម៊ីត (William Smith) សហព្រះរាជអាជ្ញាអន្តរជាតិបញ្ជាក់ថាមានភស្តុតាងថា នួន ជាទទួលខុសត្រូវចំពោះមន្ទីរស ២១ ឬគុកទួលស្លែងដែលនៅទីនោះអ្នកទោសជាង១២.០០០នាក់ត្រូវបានសម្លាប់ចោលហើយនួន ជា ធ្លាប់មានតួនាទីជាជានាយករដ្ឋមន្ត្រីពីខែកញ្ញាឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ស្ទើរពេញមួយឆ្នាំ។
លោកវីលាម ស្ម៊ីត បញ្ជាក់បន្ថែមថា នួន ជា និងខៀវ សំផន បានឯកភាពគ្នាក្នុងការកម្ចេចខ្មាំង។ខ្មាំងរបស់ពួកខ្មែរក្រហមគឺគ្មានអ្នកណាក្រៅពីប្រជាពលរដ្ឋខ្លួនឯងនោះទេ។
លោកស្រីជា លាង ទទូចដល់ចៅក្រមនៃអង្គជំនុំជម្រះឲ្យដាក់ឲ្យជនជាប់ចោទទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដែលបានកើតឡើង។
«យើងខ្ញុំចង់ឃើញការផ្តល់ជូនយុត្តិធម៌ពីលោក លោកស្រីចៅក្រមដល់ជនរងគ្រោះទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតនិងអ្នកដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃដែលបានឆ្លងកាត់របបដឹកនាំដ៏សែនឃោរឃៅក្រោមការដឹកនាំរបស់ជនជាប់ចោទទាំងពីរនាក់នេះ។ជនជាប់ចោទនួន ជា និងខៀវ សំផន ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ»។
អ្នកស្រីជិន ម៉េត អតីតយុទ្ធនារីតស៊ូខ្មែរក្រហមនិងជាអតីតអ្នកទោសគុកទួលស្លែងរយៈពេលខ្លី។
អ្នកស្រីស្វាគមន៍ការទាមទាររបស់សហព្រះរាជអាជ្ញាថា៖ «មីងមានអារម្មណ៍សប្បាយមែនទែនដោយរង់ចាំយូរហើយណា។ មីងចាប់អារម្មណ៍ចំណុចមួយដែលព្រះរាជអាជ្ញាគាត់លើកដែលតានួន ជា តាខៀវ សំផន គាត់បញ្ជាឲ្យយើងធ្វើស្រែមួយហិកតាឲ្យបានបីតោន។បន្ទាប់មកនៅឃ្លាំងគីឡូលេខ៦មីងលីស្រូវដាក់រាល់ឆ្នាំ នៅឆ្នាំ១៩៧៦-៧៧»។
រីឯជនរងគ្រោះម្នាក់ទៀតក៏បានបន្ទរថា៖ «សម្រាប់ខ្ញុំ នង ច័ន្ទផល ដែលជាក្មេងសល់ពីទួលស្លែង ខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងដោយព្រះរាជអាជ្ញារកកំហុសឃើញមានភស្តុតាងជាច្រើនដែលនួន ជា តាខៀវ សំផន បានធ្វើទុក្ខទារុណកម្មលើប្រជាជនខ្មែរទូទាំងប្រទេសដូចជាគ្រួសារខ្ញុំផ្ទាល់។ ខ្ញុំសប្បាយរីករាយមែនទែនដោយសហព្រះរាជអាជ្ញាស្នើសុំដល់ចៅក្រមដាក់ទោសលោកទាំងពីរនាក់ជាជនឧក្រិដ្ឋឲ្យជាប់ទោសអស់មួយជីវិត»។
លោកនង ច័ន្ទផល គឺជាកុមារដែលត្រូវបានពួកខ្មែរក្រហមចាប់យកទៅដាក់គុកទួលស្លែងជាមួយឪពុកម្តាយរបស់លោក។ ឪពុកម្តាយរបស់លោកត្រូវពួកខ្មែរក្រហមសម្លាប់ចោលគ្មានសល់។លោកនៅរស់រានមានជីវិតនៅពេលដែលរូបលោកបាននាំប្អូនៗរបស់លោកពួនសម្ងំមួយរយៈមុននឹងត្រូវកងទ័ពរំដោះសម្រុកចូលគុកទួលស្លែងឬមន្ទីរស ២១នេះ៕