តុលាការឧក្រិដ្ឋកម្មសង្គ្រាមយូហ្គោស្លាវីរបស់អសប បានសម្រេចកាលពីថ្ងៃពុធនេះថា អតីតមេបញ្ជាការយោធា Bosnia Serb លោក Ratko Mladic មានទោសក្នុងបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក ដែលកើតចេញពីជម្លោះនៅក្នុងអតីតប្រទេសយូហ្គោស្លាវីក្នុងអំឡុងទសវត្សរ៍១៩៩០។
តុលាការបានរកឃើញថា លោក Mladic មានទោស១០ក្នុងបទចោទ១១ ដែលលោកប្រឈម ដោយមានរួមទាំងការកាប់សម្លាប់ ការធ្វើឃាត ការដឹកមនុស្សចេញដោយបង្ខំ និងការវាយប្រហារដោយខុសច្បាប់លើជនស៊ីវិលស្លូតត្រង់។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការបាននិយាយថា Mladic មានគោលបំណងបំផ្លាញសហគមអ្នកកាន់សាសនាឥស្លាមសញ្ជាតិ Bosnia នៅទីក្រុង Srebrenica ហើយនៅក្នុងទីក្រុង Sarajevo លោកជាអ្នកបញ្ជាផ្ទាល់ក្នុងយុទ្ធនាការមួយដើម្បីទម្លាក់គ្រាប់បែកដើម្បីផ្សព្វផ្សាយអំពើភេរវកម្មនិងនាំឲ្យមានការសម្លាប់គ្នាក្នុងចំណោមជនស៊ីវិល៕