មន្ត្រីជាន់ខ្ពស់អាមេរិកព្រមានអ៊ីស្រាអែលពីការវាយលុកតាមជើងគោកចូលក្រុង Rafah

Your browser doesn’t support HTML5

មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក Biden បានស្នើដល់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ឱ្យបោះបង់ចោលផែនការចូលលុកលុយទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលមានពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាង ១លាន ៤សែននាក់ កំពុងស្វែងរកសុវត្ថិភាពនៅទីនោះ ខណៈអ៊ីស្រាអែលនិងអាមេរិកកំពុងមានភាពតានតឹង ជុំវិញសកម្មភាពសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ដែលមានរយៈពេលកន្លះឆ្នាំមកហើយ។ ប្រធានការិយាល័យព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara ធ្វើសេចក្តីរាយការណ៍ជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕