ភ្នំពេញ —
មន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបានអះអាងនៅថ្ងៃពុធនេះថា យ៉ាងតិចមានអតីតអ្នកភូមិបឹងកក់ចំនួន៣នាក់ ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញចាប់ខ្លួន រួចហើយយកទៅឃុំឃាំងរយៈពេលខ្លីនៅស្នងការប៉ូលិសក្រុងភ្នំពេញ។ ក៏ប៉ុន្តែក្រោយមកប៉ូលិសបានដោះលែងមកវិញ បន្ទាប់ពីបានឲ្យពួកគាត់បានបំពេញលក្ខខណ្ឌមួយចំនួន ដែលឲ្យគាត់ឈប់ចូលរួមធ្វើបាតុកម្ម។
ការប្រឈមគ្នាកាលពីថ្ងៃច័ន្ទ៖
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខរបស់សាលាខណ្ឌដូនពេញជាច្រើននាក់ប្រដាប់ដោយដំបងគ្រប់ដៃ និងមួកការពារ បានចាប់អតីតអ្នកភូមិបឹងកក់ម្នាក់ម្តងៗបោះចូលក្នុងរថយន្ត។ ក៏ប៉ុន្តែគ្មានការប៉ះទង្គិចដោយអំពើហិង្សាទេ។
នៅពេលប៉ូលិសចាប់ពួកគាត់បញ្ចូលក្នុងឡាន ពួកគាត់ស្រែកថា៖ «ខ្ញុំមិនចូលទេៗៗ»។
អតីតអ្នកភូមិបឹងកក់ ដែលបានទទួលសំណងបន្តិចបន្ទួចពីសាលាក្រុងភ្នំពេញជាថ្នូរនឹងការយល់ព្រមឲ្យចាកចេញពីកន្លែងបណ្តេញចេញដោយបង្ខំកាលពីឆ្នាំ២០០៧ នៅថ្ងៃពុធនេះបានមកប្រមូលផ្តុំគ្នាសារជាថ្មីដើម្បីទាមទារឲ្យសាលាក្រុងភ្នំពេញផ្តល់សំណងបន្ថែម។
ក្រោយពីការចាប់ខ្លួននោះ មានអតីតអ្នកភូមិបឹងកក់ខ្លះ និងអ្នកកំពុងរស់នៅតំបន់បឹងកក់បានឈរស្រែកប្រឆាំងកម្លាំងសន្តិសុខខណ្ឌប្រឆាំងនឹងការចាប់ខ្លួននេះ។
បាតុករស្រែកឲ្យកម្លាំងសន្តិសុខថា៖ «បាញ់សម្លាប់រាស្ត្រ ប្លន់ដីរាស្ត្រយក។ អូនឯង ម៉ែមិនមែនចេះតែថាទេ។ អូនឯងមិនមែនបម្រើក្នុងបក្សប្រជាជនកម្ពុជាទេ។ អូនឯងបម្រើបុគ្គល។ អូនឯងត្រូវតែចាប់ឡៅ ម៉េងឃីន យាយភូ និងកែប ជុតិម៉ា យកទៅដាក់គុកអាហ្នឹងបានត្រឹមត្រូវ»។
មន្ត្រីសាលាក្រុងភ្នំពេញ និងមន្ត្រីសន្តិសុខខណ្ឌដូនពេញមិនបានធ្វើអត្ថាធិប្បាយណាមួយជាមួយនឹងអ្នកកាសែតទេ បន្ទាប់ពីបានចាប់ខ្លួនអតីតអ្នកភូមិបឹងកក់រួចមក។
មន្ត្រីសិទ្ធិមនុស្សបាននិយាយថា អតីតអ្នកភូមិបឹងកក់ទាំងបីអ្នកត្រូវបានស្នងការប៉ូលិសក្រុងភ្នំពេញតម្រូវឲ្យបំពេញលក្ខខណ្ឌមួយចំនួន ដែលរួមមានឲ្យបញ្ឃប់រាល់សកម្មភាពចូលរួមតវ៉ា និងសិទ្ធិចូលរួមធ្វើបាតុកម្មផ្សេងៗ មុននឹងសម្រេចដោះលែងពួកគេវិញ។
លោកណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នៃកច្បាប់នៃអង្គការសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការចាប់ខ្លួនអតីតអ្នកភូមិបឹងកក់នេះជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។
លោកនិយាយថា៖ «ខ្ញុំនៅតែគិតថា បម្រាមដែលហាមការជួបជុំ ការតវ៉ាស្នើសុំហ្នឹង ការប្រព្រឹត្តបែបហ្នឹងមិនសមស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញទេ»។
ក្រោយពីបានវាយបង្ក្រាបដោយអំពើហិង្សាទៅលើក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យកាលពីដើមខែមករា សាលាក្រុងភ្នំពេញបានដាក់បម្រាមមិនឲ្យមានការជួបប្រជុំណាមួយដែលមានគ្នាលើសពី១០នាក់ឡើងទៅ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកចេញនូវបម្រាមនេះ ក៏ប៉ុន្តែសិទ្ធិនៃការធ្វើបាតុកម្មដោយសន្តិវិធីនៅតែស្ថិតនៅក្រោមការគ្រប់គ្រងពីអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះការចាប់ខ្លួនអតីតអ្នកភូមិបឹងកក់ទាំងបីនាក់នៅព្រឹកថ្ងៃពុធនេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានរិះគន់ថា អាជ្ញាធរនៅតែប្រើប្រាស់អំពើហិង្សាទៅលើការតវ៉ាដោយសន្តិវិធី បើទោះបីជាបម្រាមត្រូវបានដកចេញយ៉ាងណាក៏ដោយ។
លោកណៃ វ៉ង់ដាបញ្ជាក់ថា៖ «យើងមិនទាន់បានដឹងថា ការលើកហ្នឹងមានជាលាយលក្ខណ៍អក្សរនៅឡើយទេ។ ក៏ប៉ុន្តែការឃាត់ ការបំបែក ការដកហូតសម្ភារៈរបស់ក្រុមអ្នកតវ៉ានៅតែមាន»។
ស្រ្តីអតីតអ្នកភូមិបឹងកក់ទាំងបីនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ លោកស្រី សៀង ណារ៉េត លោកស្រីអ៊ឹម ស្រីទូច និងលោកស្រីសាត ថា៕