ភ្នំពេញ —
នៅក្នុងទីក្រុងភ្នំពេញ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៥ឆ្នាំនេះមានទ្រង់ទ្រាយធំជាងបណ្តាឆ្នាំមុនៗ ដែលមានតែអង្គការសង្គមស៊ីវិលចូលរួមតែប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ មានអ្នកចូលរួមប្រមាណរាប់ម៉ឺននាក់ ជាក្រុមផ្សេងៗគ្នា។
កម្រងរូបភាព៖ ក្បួនធម្មយាត្រាទាំង៥ទិសរបស់សង្គមស៊ីវិលខាងមុខរដ្ឋសភា
កម្រងរូបភាព៖ ទិដ្ឋភាពប្រារព្ធទិវាសិទ្ធិមនុស្សរបស់សាលាក្រុងភ្នំពេញ
កម្រងរូបភាព៖ ទិដ្ឋភាពដង្ហែរក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិ ក្រុមអង្គការក្រៅរដ្ឋាភិបាល និងអ្នករងគ្រោះដោយសារការរំលោភដីធ្លីបានដើរហែរក្បួនពីកន្លែងផ្សេងៗគ្នាតាមផ្លូវជាតិសំខាន់ៗមកជួបប្រជុំគ្នានៅកន្លែងផ្សេងៗ។ គណបក្សសង្គ្រោះជាតិជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ក្រុមអង្គការក្រៅរដ្ឋាភិបាលជួបជុំគ្នានៅវត្តភ្នំ រីឯអ្នករងគ្រោះដោយសារការរំលោភដីធ្លីជួបជុំគ្នានៅមុខអគាររដ្ឋសភា។
គណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៊ី ប្រធានគណបក្សបានចេញដំណើរដោយថ្មើរជើងចេញពីទីស្នាក់ការគណបក្សក្នុងខណ្ឌមានជ័យ។ ក្នុងខណៈពេលលោកកឹម សុខា អនុប្រធានគណបក្ស បានដឹកនាំក្បួនដង្ហែចេញពីទីស្នាក់ការគណបក្សមួយទៀតនៅក្នុងខណ្ឌទួលគោក។
ក្បួនរបស់មេដឹកនាំគណបក្សទាំងពីរបានមកជួបប្រសព្វគ្នានៅលើបណ្តោយផ្លូវព្រះមុន្នីវង្ស ដោយមានការស្រែកស្វាគមន៍ពីក្រុមអ្នកចូលរួម។ ក្រោយមកមេដឹកនាំទាំងពីរបានចាប់ដៃគ្នាដើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ដែលមានមនុស្សជាច្រើនកកកុញរងចាំរួចជាស្រេច។
នៅពេលចាប់ចេញដំណើរចេញពីទីស្នាក់ការគណបក្ស លោកសម រង្ស៊ីបានប្រាប់ វីអូអែថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះមិនបានគោរពសិទ្ធិមនុស្សទេ។ ផ្ទុយទៅវិញមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅៗ។ ដូចជាករណីបាញ់សម្លាប់ស្ត្រីអ្នកលក់បាយនៅវត្តស្ទឹងមានជ័យ និងការបាញ់សម្លាប់ប្រជាពលរដ្ឋ ពេលមានបាតុកម្មនៅស្ពានក្បាលថ្នល់។
លោកនិយាយថា៖ «យើងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវឲ្យមានពេញលេញនៅប្រទេសកម្ពុជា ពីព្រោះអំណាចផ្តាច់ការធ្វើបាបរាស្ត្រណាស់ គាបសង្កត់ប្រជារាស្ត្រ យកដីប្រជារាស្ត្រ បង្ក្រាបប្រជារាស្ត្រ ពេលប្រជារាស្ត្រតវ៉ា មិនឲ្យមានសិទ្ធិសម្តែងមតិរបស់ខ្លួន»។
ក្រុមអ្នកចូលរួមក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ ដែលមកពីគ្រប់ទិសទី បានកាន់បូពណ៌ខៀវ និងពណ៌ក្រហមនៅលើក្បាល ដៃកាន់ទង់ជាតិរបស់អង្គការសហប្រជាជាតិ ទង់ជាតិព្រះរាជាណាចក្រកម្ពុជា និងទង់សាសនា។ ក្នុងខណៈពេលដែលអង្គការសង្គមស៊ីវិលជួបជុំគ្នានៅវត្តភ្នំ និងក្បួនធម្មយាត្រាបានបញ្ចប់កម្មវិធីរបស់ខ្លួនដោយបានមកដាក់ញ្ញត្តិនៅពីមុខអគារដ្ឋសភា។
គ្មានការបង្រ្កាបណាមួយពីកម្លាំងមានសមត្ថកិច្ចទេ បើទោះបីជាក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យដើរហែក្បួន និងកំណត់មនុស្សចូលរួមមិនឲ្យលើស១ម៉ឺននាក់ក៏ដោយ។
នៅទីលានប្រជាធិបតេយ្យ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកគាំទ្រថា កម្ពុជាមិនទាន់បានទទួលសិទ្ធិសម្រេចចិត្តក្នុងការផ្លាស់ប្តូរអ្នកដឹកនាំទេ។
លោកបញ្ជាក់ថា ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៥នេះនឹងផ្ញើសារទៅអន្តរជាតិថា៖ «យើងជាពលរដ្ឋខ្មែរទាំងអស់ យើងត្រូវការផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្ននេះចេញ»។
លោកនិយាយថា ៖«ខ្ញុំថា បើអ្នកឯងមិនស៊ើបរកការណ៍ពិត ហើយអ្នកឯងចង់កែទម្រង់ដូរគ.ជ.ប. កែទម្រង់រដ្ឋសភា ឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នោះយើងគណបក្សសង្គ្រោះជាតិ យើងសុខចិត្តចូលកែទម្រង់។ ប៉ុន្តែបោះឆ្នោតឡើងវិញភ្លាមហ្នឹង នេះបានចូលបាន»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានបញ្ជាក់ថា មេដឹកនាំប្រទេសហាក់បីដូចជាមើលស្រាលសិទ្ធិមនុស្សនិងបំភ្លេចចោលនូវសិទ្ធិមនុស្សដែលបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់។
លោកបញ្ជាក់ថា បើនៅតែមានការរំលោភសិទ្ធិមនុស្សតទៅទៀត វានាំឲ្យមានការផ្លាស់ប្តូរ។
លោកនិយាយថា៖ «ឥឡូវការផ្លាស់ប្តូរបណ្តើរៗហើយ។ រឿងបុគ្គលខ្ញុំអត់ធានាទេ។ ក៏ប៉ុន្តែចាំបាច់ហើយត្រូវតែធ្វើឲ្យបានទៅទៀត។ ហើយបើធ្វើមិនបានទេ ឆ្នាំ២០១៧ប្រជាជនគេវាយតម្លៃម្តងទៀតបោះឆ្នោតឃុំ សង្កាត់»។
លោកសេក គី អាយុ៧១ឆ្នាំមកពីស្រុកអង្គរបូរី ខេត្តតាកែវ បានឲ្យដឹងថា ការគោរពសិទ្ធិមនុស្សមានតែនៅលើក្រដាសតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ទាមទារឲ្យរដ្ឋាភិបាលជម្រុះពាក្យមាក់ងាយប្រជាពលរដ្ឋ។ក្រុមហ៊ុនសម្បទានស្អីៗសុំឲ្យឈប់។ បើមិនឈប់ទេ ខ្ញុំនៅតែប្តេជ្ញាថា សុំឲ្យដូរចេញអញ្ចឹងតែម្តង ពីព្រោះអ្វីទុកឲ្យកូនចៅខ្ញុំជំនាន់ក្រោយ ពីព្រោះខ្ញុំអាយុ៧០ឆ្នាំហើយ គ្មានរស់បានប៉ុន្មានទៀតទេ។ ហើយសម្បទាន៩៩ឆ្នាំងាប់ហើយ ចៅទួតទៀតបានយកបាន»។
លោក Willaim Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងឧិកាសទិវាសិទ្ធិមនុស្សលើកទី៦៥ថា ប្រទេសកម្ពុជានៅតែមានការប្រឈមមុខជម្លោះដីធ្លី និងការបណ្តេញប្រជាជនពីផ្ទះសម្បែង អំពើពុករលួយ និងការរត់ពន្ធមនុស្ស។
លោកមានជំនឿថា រដ្ឋាភិបាលនិងធ្វើឲ្យប្រសើរឡើងចំពោះបញ្ហាទាំងនេះ៕