ព័ត៌មានអវកាសខែនេះ៖ រុស្ស៊ីនាំសង្គ្រាមទៅអវកាស និងយានរុករកព្រះច័ន្ទ

Your browser doesn’t support HTML5

នៅខែមីនានេះ ព័ត៌មានអវកាសមានដូចជា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គំរាមកំហែងដល់កិច្ចសហការក្នុងស្ថានីយ៍អវកាសអន្តរជាតិ។ ភ្នែកថ្មីរបស់អង្គការ NASA ក្នុងអវកាសបានផ្តិតយករូបភាពនៃផ្កាយមួយ និងបណ្តាកាឡាក់ស៊ីបុរាណមួយចំនួន។ ហើយយានរុករកព្រះច័ន្ទជំនាន់ថ្មីត្រួវបានបង្កើតឡើង។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងទំាងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖