នៅខែធ្នូនេះ ព័ត៌មានអវកាសមានដូចជាការចូលរួមលើកដំបូងរបស់ចក្រភពអង់គ្លេសក្នុងការបាញ់បង្ហោះផ្កាយរណបទៅអវកាស។ អវកាសយានិកចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិនក្នុងអវកាស ហើយបាតុភូតអាចម៍ផ្កាយធ្លាក់ត្រូវបានថតជាប់នៅក្នុងទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក។
នៅខែធ្នូនេះ ព័ត៌មានអវកាសមានដូចជាការក្រឡេកមើល ៥០ឆ្នាំមុន ជាពេលចុងក្រោយដែលមនុស្សបានដើរលើឋានព្រះច័ន្ទ។ ក្រុមហ៊ុនផលិតរថយន្តប្រណិតមួយបានបង្កើតបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ហើយដំណើរទៅឋានព្រះច័ន្ទជាប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារ NASA ជិតមកដល់។
ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិកបង្កើតប្រវត្តិសាស្រ្តដោយហោះទៅភពព្រះចន្ទម្ដងទៀត។ ចំណែកព័ត៌មានផ្សេងទៀត អវកាសយានិករបស់ទីភ្នាក់ងារអវកាសនេះបានចេញធ្វើការក្នុងអវកាសហើយបំណែកនៃប្រវត្តិសោកនាដកម្មសាស្ត្រអវកាសមួយត្រូវបានរកឃើញដោយចៃដន្យ។
នៅខែតុលានេះ ព័ត៌មានអវកាសមានដូចជា ការលោតចុះពីអវកាសដ៏អស្ចារ្យរបស់មនុស្សម្នាក់កាលពី ១០ឆ្នាំមុន ត្រូវបានយកមកផលិតជាភាពយន្តឯកសារថ្មី។
នៅខែកញ្ញានេះ អង្គការ NASA ព្យាយាមជួយសង្គ្រោះពិភពលោក ហើយទីភ្នាក់ងារអវកាសនេះកាន់តែជិតឈានទៅដល់បេសកកម្មឆ្ពោះទៅឋានព្រះចន្ទបន្ទាប់របស់ខ្លួន។ លើសពីនេះទៀត សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីដែលជាគូប្រជែងភូមិសាស្ត្រនយោបាយបានរួបរួមគ្នានៅក្នុងលំហអវកាស។
នៅខែសីហានេះ អាមេរិកផ្អាកការបាញ់បង្ហោះសាកល្បងនៃរ៉ុក្កែតសម្រាប់ហោះទៅឋានព្រះច័ន្ទ ខណៈដែលកូរ៉េខាងត្បូងបានបញ្ជូនផ្កាយរណបទៅអង្កេតព្រះច័ន្ទ។ ហើយរូបភាពថ្មីពីកែវយឺត James Webb បង្ហាញទិន្នន័យលម្អិតពីភពព្រហស្បតិ៍។
នៅខែកក្កដានេះ ក្រុមការងារក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកែវយឹតអវកាស James Webb ទទួលបានការសរសើរយ៉ាងខ្លាំង បន្ទាប់ពីការចេញផ្សាយបណ្តារូបភាពដ៏អស្ចារ្យនៃចក្រវាឡរបស់យើង។
នៅខែមិថុនានេះ ទិន្នន័យពីអ្នកអង្កេតអវកាសអឺរ៉ុបប្រាប់ពីប្រវត្តិនៃកាឡាក់ស៊ីរបស់យើង ហើយថែមទាំងអាចព្យាករណ៍ពីអនាគតរបស់វាផងដែរ។ លើសពីនេះ ព្រះច័ន្ទពេញវង់ចូលជិតផែនដីបំផុត ហើយការមើលសាវតាអ្នកត្រួសត្រាយវិស័យរុករកអវកាសដ៏ពិតប្រាកដមួយ។
នៅខែឧសភានេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បញ្ចេញភស្តុតាងសម្ថាត់នៃយានហោះហើរមិនស្គាល់អត្តសញ្ញាណ ឬ UFOs។ យានរុករកភពអង្គារមួយបង្កើនប្រតិបត្តិការ ខណៈយានរុករកមួយទៀតជិតរលត់។ ហើយមានការស្វែងយល់ពីបាតុភូត «ព្រះច័ន្ទឈាម»។
នៅខែមេសានេះ ព័ត៌មានអវកាសមានដូច ការហោះហើរនៃអវកាសយានិកពីវិស័យឯកជនទាំងស្រុងបានចាប់ផ្តើមជាលើកដំបូងបង្អស់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ លើសពីនេះ មានការក្រឡេកមើលទៅក្រោយក្នុងប្រវត្តិសាស្ត្រនៃបេសកកម្មព្រះច័ន្ទមួយដែលជួបបញ្ហា ហើយនិងការដេញថ្លៃទិញធូលីពីឋានព្រះច័ន្ទដែលមានតម្លៃខ្ពស់បំផុតនៅលើផែនដី។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងទំាងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
នៅខែមីនានេះ ព័ត៌មានអវកាសមានដូចជា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គំរាមកំហែងដល់កិច្ចសហការក្នុងស្ថានីយ៍អវកាសអន្តរជាតិ។ ភ្នែកថ្មីរបស់អង្គការ NASA ក្នុងអវកាសបានផ្តិតយករូបភាពនៃផ្កាយមួយ និងបណ្តាកាឡាក់ស៊ីបុរាណមួយចំនួន។
នៅខែមករានេះ ព័ត៌មានអវកាសមានដូចជា អង្គការ NASA ប្រារព្ធខួប ១ឆ្នាំនៃយានរុករកនៅ ផ្ទៃភពព្រះអង្គារ និងខួប ៥០ឆ្នាំនៃបេសកកម្ម Apollo 16។ ក្រុមហ៊ុន Starlink ទទួលរងការខាតបង់ដោយសារព្យុះព្រះអាទិត្យ។
ព័ត៌មានផ្សេងទៀត