កម្រងរូបភាព៖ ការរៀបចំថ្ងៃ៧ មករា នៃការដួលរលំរបបប៉ុល ពត
ផ្ទាំងអបអរទិវា៧ មករា នៅកោះពេជ្រ ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
បដាអបអរសាទរទិវា ៧ មករា នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចងក្បែរវិមានឯករាជ្យ ជិតផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រថយន្តនគរបាលជិះតាមផ្លូវនៅកោះពេជ្រ កាត់ផ្ទាំងអបអរសាទរទិវា ៧មករា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
បដាដែលមានអត្ថន័យគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានចងលើផ្លូវព្រះនរោត្តម ដើម្បីអបអរសាទរទិវា ៧ មករា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
បដាចងលើផ្លូវព្រះនរោត្តម ដើម្បីអបអរសាទរទិវា ៧មករា ដែលមានអត្ថន័យរំឭកស្នាដៃគណបក្សប្រជាជនកម្ពុជា ក្នុងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
ទីកន្លែងប្រារព្ធទិវា៧មករា ដែលធ្វើឡើងនៅកោះពេជ្រ ដោយនឹងមានអ្នកចូលរួមទៅដល់ជិត៥ម៉ឺននាក់។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា កំណើនអ្នកចូលរួមនេះ គឺធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ។ (ស៊ុន ណារិន/VOA)
ផ្ទាំងអបអរទិវា៧ មករា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធានរដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
ផ្ទាំងអបអរទិវា៧ មករា នៅកោះពេជ្រ ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន នៅរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
បដាចងនៅតាមបណ្តោយផ្លូវ ឆ្ពោះទៅកោះពេជ្រ កន្លែងប្រារព្ធទិវា ៧ មករា (ស៊ុន ណារិន/VOA)