ព្រះមហាក្សត្រ​ថៃ​បាន​បង្ហាញ​​វត្តមាន​​ដ៍​កម្រមួយ​ជា​សាធារណៈ​​

ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ឋិត​នៅ​​ក្នុង​​រថយន្ត​មួយនា​ពេល​​ដែល​​ព្រះអង្គ​កំពុង​តែ​​ធ្វើ​​ដំណើរ​​ចាកចេញ​ពី​មន្ទីរពេទ្យ Siriraj ដើម្បី​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​​គ្រង​រាជ្យ​ ក្នុងទី​ក្រុង​បាងកក ប្រទេស​ថៃ នាថ្ងៃទី​ ០៥ ខែ​ឧសភា ឆ្នាំ២០១៥ ។

ព្រះ​មហាក្សត្រ​ចាស់​ជរាBhumibol Adulyadejនៃ​ប្រទេស​ថៃដែល​ជា​ព្រះរាជា​ សោយ​រាជ្យ​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ​បាន​ធ្វើ​ការ​បង្ហាញ​ព្រះ​ភ័ក្រ្ត​ជា​សាធារណៈ​ដ៏​កម្រមួយ​ដើម្បី​ប្រារព្ធ​ខួន​លើក​ទី​៦៥​នៃ​ការ​ឡើង​សោយ​រាជ្យ​របស់​ព្រះអង្គ។

ស្ថានីយ​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​ ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ថ្ងៃ​អង្គារ​នេះនៅពេល​ដែល​ព្រះ​មហាក្សត្រ​ជាទី​គោរ​ព​ ដែល​មាន​ព្រះ​ជន្ម​៨៧​ព្រះ​វស្សា ​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ទីក្រុង​បាងកកដែល​នៅ​ទី​នោះ ​ព្រះ​អង្គបាន​ចំណាយ​ពេល​រាប់​សិប​ខែ។

មនុស្ស​រាប់​រយ​នាក់​ដែល​ឈរ​តម្រង់​ជួរ​នៅ​តាម​ផ្លូវ ​បាន​ស្រែក​អបអរ​ថា«​ជយោ!​ព្រះ​មហាក្សត្រ​‍» នៅពេល​ដែល​ក្បួន​រថយន្ត​របស់​ព្រះ​មហាក្សត្រ ​បានបើកកាត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរមរាជវាំង​ដើម្បី​ចូលរួម​ក្នុង​ពិធី​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ដោយ​មាន​ពួក​មន្រ្តីជាន់​ខ្ពស់ថៃចូលរួម​ដែរ។

ភាព​អឺង​កង​ក្នុង​ពិធី​បុណ្យ​កត់​សម្គាល់​នៃថ្ងៃ​ឡើង​សោយរាជ្យ ​ដែល​ជា​ការ​ឈប់​សម្រាក​សាធារណៈ​មួយ​នៅ​ក្នុង​ប្រទេស​ថៃនៅ​ក្នុង​ការ​រំឮក​នៃ​ការ​ឡើង​សោយ​រាជ្យ​ជាផ្លូវការ​របស់​ព្រះ​មហាក្សត្រនៅ​ថ្ងៃ​ទី​៥ ​ខែឧសភា ​ឆ្នាំ​១៩៥០ ​បី​ឆ្នាំ​បន្ទាប់ពី​ការ​ឡើង​សោយ​រាជ្យរបស់​ព្រះ​អង្គ ​បាន​ចាប់​ផ្តើម​ក្រោយ​ពី​ការ​ចូល​ទី​វង្គត​របស់​ព្រះរាម​របស់​ព្រះ​អង្គ។

ព្រះមហាក្សត្រ​ដែល​ឥឡូវនេះ​គង់​នៅ​លើ​រទេះ​រុញ ​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ដោយ​កម្រ​បន្ទាប់​ពី​ការ​វះ​កាត់​យក​ថង់​ប្រមាត់​ចេញ​កាល​ពី​ខែតុលា។ ការ​ព្រួយ​កង្វល់​អំពី​សុខភាព​របស់​ព្រះ​អង្គ មាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ខែ​ធ្នូនៅពេល​ដែល​ព្រះអង្គ ​មិន​បាន​បង្ហាញ​ព្រះ​ភ័ក្រ្តជាសាធារណៈ​នៅ​ថ្ងៃ​បុណ្យចម្រើន​ព្រះ​ជន្ម​របស់​ព្រះអង្គ។

ថ្វី​បើ​ព្រះ​អង្គ គ្មាន​តួនាទី​ខាង​នយោបាយ​ក៏ដោយ ​ព្រះ​មហាក្សត្រ Bhumibol ​ជា​និមិត្ត​រូប​សាធារណៈ​នៃ​ការ​បង្រួបបង្រួម​ជាតិមួយ​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​បាន​រង​ផលប៉ះ​ពាល់​តាម​រយៈ​នៃ​ជម្លោះ​ខាង​នយោបាយ​ដ៏​ច្រើនក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

កាល​ពី​ឆ្នាំ​ទៅ ពួក​កងទ័ពដែល​គាំទ្រ​មហាក្សត្រ ​បាន​រឹបអូស​យកអំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារមួយ​បន្ទាប់​ពី​អតីត​នាយករដ្ឋ​មន្រ្តី Yingluck Shinawatra ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​ការ​បញ្ជា​របស់​តុលាការ​បន្ទាប់​ពី​ការ​ប្រឆាំង​តវ៉ា​ដោយ​ហឹង្សាអស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក។ ​នេះ​ជា​រដ្ឋ​ប្រហារ​យោ​ធា​លើក​ទី​១២នៅ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​ចុងក្រោយ​នេះ។

ពួកមេដឹកនាំ​យោ​ធា ​បាន​និយាយ​ថា រដ្ឋ​ប្រហារ​នេះ ​ជាការ​ចាំបាច់​ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​ចំណាត់​ការ​នោះ ​ក៏​បាន​ត្រូវ​គេ​មើល​ឃើ​ញ​ជាទូទៅ​ថា ​ជា​ការ​ប៉ុនប៉ង​ដើម្បីកាត់​បន្ថយ​ឥទ្ធិពល​របស់​អតីត​នាយករដ្ឋ​មន្រ្តីThaksin Shinawatarដែល​ជា​បង​ប្រុស​របស់​លោកស្រី Yingluck។

លោកថាក់ស៊ីន ​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​យោ​ធា​បន្ទាប់​ពី​រងការ​ចោទ​ប្រកាន់​ពី​ពុករលួយ ​ប្រើ​អំណាច​ហួស​ហើយ​នឹង​មិន​គោរព​ព្រះ​មហា​ក្សត្រ។ ​លោក​នៅតែ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​នៅ​ក្នុង​តំបន់​ជន​បទដាច់​ស្រយាល ​ហើយ​គណបក្ស​ដែល​លោក​ត្រួតត្រា ​បាន​ឈ្នះ​រាល់​ការ​បោះឆ្នោត​ជាតិចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។

មាន​ការ​ភ័យ​ខ្លាច​ពីការ​បន្ត​នៃ​អស្ថេរភាព​នយោបាយ​ នៅពេល​ដែល​ព្រះ​មហា​ក្សត្រ Bhumibolសោយទីវង្គត។ អ្នក​ស្នង​តំណែងជំនួស​ព្រះ​អង្គ ប្រហែល​រាជ​ទាយាទ​ Vajiralongkorn ​ដែល​ត្រូវ​បាន​គេ​គិត​ថា គ្មាន​ការ​គោរព​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​ថៃ​ទេ៕