បាងកក —
មេបញ្ជាការជាន់ខ្ពស់ថៃប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពបានចូលកាន់កាប់កិច្ចការប្រទេសទាំងមូលដើម្បីរក្សាសណ្តាប់ធ្នាប់និងធ្វើការកែទម្រង់នយោបាយ។
លោកឧត្តមសេនីយ៍ ប្រយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) បានធ្វើការប្រកាសអំពីរដ្ឋប្រហារនេះតាមទូរទស្សន៍នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ សេចក្តីប្រកាសនេះកើតមានឡើងនៅថ្ងៃទីពីរនៃការចរចានយោបាយរវាងគូបដិបក្សនយោបាយ។
លោកឧត្តមសេនីយ៍បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារដោយនិយាយថា វាជាការចាំបាច់ដើម្បីទប់ស្កាត់អំពើហិង្សានិងបញ្ចប់ការជាប់គាំងនយោបាយដែលមានរយៈពេលរាប់ខែមកហើយ។
ការចរចាគ្នានោះទំនងជាមិនទទួលបានការធ្វើសម្បទានឱ្យគ្នារវាងបក្សប្រឆាំងនិងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ទេ។
ក្រុមយោធាបានប្រកែកថា ការដាក់ច្បាប់អាជ្ញាសឹកគឺមិនមែនជារដ្ឋប្រហារទេ បើទោះបីជាចំណាត់ការនេះហាក់ដូចជាកំហិតអំណាចរដ្ឋាភិបាលបណ្តោះអាសន្នក៏ដោយ។ ប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រីយីងឡាក់ ស៊ីឡាវ៉ាត់អតីតនាយករដ្ឋមន្ត្រីនិងសមាជិកនៃខុទ្ទកាល័យអ្នកស្រីមួយចំនួនត្រូវបានតុលាការកំពូលបណ្តេញចេញដោយសារតែបានរំលោភអំណាច។
គេបានដាក់មនុស្សដែលស្មោះត្រង់នឹងលោកថាក់ស៊ីនឱ្យកាន់រដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុន្តែក្រុមបាតុករមកពីក្រុមអាវលឿងមិនសុខចិត្ត ហើយទាមទារឱ្យរំលាយរដ្ឋាភិបាលទាំងស្រុង។
មានមនុស្សជិត៣០នាក់ត្រូវបានសម្លាប់ក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរយៈពេល៦ខែមកនេះ៕