ក្រុម​តាលីបង់​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​សភា​អាហ្វហ្គានីស្ថាន

Fishing boats are reflected in the harbor in Eckernfoerde, at the Baltic Sea, Germany. Weather forecasts predict sunny weather in most parts of Germany over the weekend.

នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​ជនសកម្ម​ប្រយុទ្ធ​តាលីបង់ ​ដែលមាន​អាវុធ​ច្រើន​បាន​យក​សភា​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​អត្តឃាត​មួយ​ដែលមាន​រួម​បញ្ចូល​ការ​ផ្ទុះ​ និង​ការ​បាញ់កាំភ្លើង​នៅ​ខាង​ក្រៅ​អាគារ​សភា​នៅ​ពេល​ដែល​ពួក​សមាជិកសភា​កំពុងប្រជុំ​នៅ​ខាង​ក្នុង​អាគារនោះ។​

ការ​វាយ​ប្រហារ​នេះ​បាន​ចាប់ផ្តើម​ជាមួយ​ការ​ផ្ទុះខ្លាំង​មួយ​នៅ​ឯក្លោង​ទ្វារ​ធំ។​ ការ​ផ្ទុះ​ឯទៀតៗ​បានកើត​មាន​ឡើង​ បន្ទាប់​ពី​ការ​ផ្ទុះ​ធំនោះ​បាន​នាំ​ឲ្យ​មាន​ផ្សែង​ហុយ​ចេញ​ពី​អាគារ​សភា​នៅ​ក្នុង​ក្រុងកាប៊ុល ហើយ​បាន​បង្កើត​ឲ្យ​មាន​អ័ភ្រ​ផ្សែង​នៅ​ខាង​ក្នុង​អាគារ​នោះ​នៅ​ពេល​ក្រុម​អ្នកតាក់តែង​ច្បាប់​បាន​រត់ដោយ​ស្លន់ស្លោ។​

លោក Sediq Sediqqi អ្នក​នាំ​ពាក្យ​នៃ​ក្រសួងមហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ ក្រុម​ជន​ប្រដាប់អាវុធ​តាលីបង់​៧​នាក់​ ដែល​មាន​គ្រឿង​ផ្ទុះ​ចង​ភ្ជាប់នឹង​រាង​កាយ​ បាន​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារនេះ​ ហើយ​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​ជន​ទាំង​អស់​នោះ ដោយ​បញ្ចប់​ការ​ឡោម​ព័ទ្ធ​ដែល​មាន​រយៈពេល​ជិត​ពីរ​ម៉ោង។

អ្នកនាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា​ គ្មានសមាជិក​សភា​ណាម្នាក់រង​គ្រោះទេ​ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា មាន​មនុស្ស​ឯ​ទៀត​យ៉ាង​តិចណាស់​៣០​នាក់​បាន​ត្រូវ​របួស​ ដោយ​មាន​រួម​បញ្ចូល​ស្ត្រី​៥នាក់​ និង​កុមារបី​នាក់​ដោយ​ជន​ខ្លះ​មាន​របួស​ធ្ងន់។

ស្ថានទូត​ស.រ.អា​នៅ​ក្នុង​ក្រុង​កាប៊ុល​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការ​វាយ​ប្រហារនេះ​ដោយ​និយាយ​ថា «ការ​វាយ​ប្រហារ​លើ​សភាបង្ហាញ​ការ​មិន​គោរពដោយ​ជាក់ស្តែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​និង​វិធាន​នៃ​ច្បាប់»។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ពួក​តាលីបង់​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់អ្វី​ដែល​ពួក​គេហៅ​ថា​ ជា​បេសកកម្ម​អត្តឃាត​មួយ៕