សមយុទ្ធ​នៅ​តៃវ៉ាន់​រៀនសូត្រ​ពី​អ៊ុយក្រែន​និង​ការគំរាម​ពី​ចិន​

រូបឯកសារ៖ នាវា​មួយ​បាញ់មីស៊ី​ល​ក្នុង​ការ​សមយុទ្ធ​ប្រចាំឆ្នាំ​របស់​តៃវ៉ាន់​នៅ​ក្បែរ​ក្រុង Yilan តៃវ៉ាន់ កាលពីថ្ងៃទី​២៦ កក្កដា ឆ្នាំ២០២២។

នៅ​សប្តាហ៍​ក្រោយ​នេះ កោះ​តៃវ៉ាន់​នឹង​រៀបចំ​សមយុទ្ធនិង​ការហ្វឹកហាត់​យោធា​ដែល​រួមមាន​ការ​ការពារ​អាកាស​យានដ្ឋានអន្តរជាតិ​ដ៏​សំខាន់​របស់​កោះ​នេះពី​ការវាយ​ប្រ​ហារ​ដើម្បី​បញ្ឈប់​ការបុកច្រាំង​ឡើង​គោកដ៏​ធំមួយ​ហើយ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ផ្លូវ​នាវា​ចរណ៍​នៅ​បើក​ចំហរ​នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការត្រាប់​ការរាំងខ្ទប់ដោយ​ប្រទេស​ចិន។

សមយុទ្ធ​ប្រចាំ​ឆ្នាំ​ឈ្មោះ Han Kuang និង Wan An ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី២៤ដល់​ថ្ងៃ​ទី២៩ ខែ​កក្កដា​ក៏​នឹង​រួមបញ្ចូល​ទាំង​ការហ្វឹកហាត់​ជ្រកពួន​នៅ​ទីសុវត្ថិភាព​និង​ការជម្លៀស​នៅ​ក្នុង​ស្រុក​នានា​នៅ​ទូទាំង​កោះ​តៃវ៉ាន់​ជាលើក​ទី១។

សមយុទ្ធ​នៅ​ឆ្នាំ​នេះ មាន​ភាព​ចម្រុះ​និង​ទូលំទូលាយ​បំផុត​នៅពេល​បច្ចុប្បន្ន​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​ការគំរាម​កំហែង​ខាង​យោធា​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​បាន​កើនឡើង​ជា​រឿយៗ​និង​ជាក់លាក់។

ពួក​អ្នក​វិភាគ​ប្រាប់ VOA ​ថា​សមយុទ្ធ​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​របស់​កោះ​តៃវ៉ាន់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​នៃ​ការគំរាម​កំហែង​ខាង​យោធា​មកពី​ចិន​ដីគោក​ហើយ​នឹង​អនុវត្ត​មេរៀន​នានា​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ក្នុង​អំឡុង​នៃ​សមយុទ្ធ​នៅ​ឆ្នាំ​នេះ កោះ​តៃវ៉ាន់​នឹង​ពង្រីក​ការដាក់​ពង្រាយ​មីស៊ីល​ប្រឆាំង​នាវា​និង​យន្តហោះ​ហើយ​នឹង​បន្ថែម​សមយុទ្ធ​នៃ​ការចុះ​និង​ហោះ​ឡើង​របស់​យន្តហោះ​នៅ​ឯ​អាកាស​យានដ្ឋានស៊ីវិល​នៅ​ក្នុង​ស្រុក​ Taitung ភាគ​ខាង​កើត។

ខណៈដែល​សមយុទ្ធ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់​នឹង​ផ្តោត​យ៉ាង​សំខាន់​លើ​ការរក្សា​កម្លាំង​ប្រយុទ្ធ​តាម​អាកាស​របស់​តៃវ៉ាន់​នោះ កិច្ចប្រតិបត្តិការ​ប្រឆាំង​នឹង​យន្តហោះ​នៅឯ​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ Taoyuan​នឹង​ផ្តោត​លើ​ការធ្វើ​ត្រាប់​នៃ​ការការពារ​ចំណត​អាកាសយានដ្ឋាន​ដ៏​មមាញឹក​របស់​កោះ​តៃវ៉ាន់​ក្នុង​ពេល​មាន​ការវាយ​ប្រហារ​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA)។

សមយុទ្ធ​នៅ​ឯ​អាកាស​យានដ្ឋាន​Taoyuanដែល​ជា​ច្រកអន្តរជាតិ​ដ៏​សំខាន់​មួយ​របស់​កោះ​នេះ​ភ្ជាប់​ជាមួយ​ពិភពលោក​ខាង​ក្រៅ​នោះ នឹង​សាកល្បង​សមត្ថភាព​ខាង​យោធា​ដើម្បី​វាយបក​ការវាយ​ប្រហារ​តាម​អាកាស​និង​ធ្វើ​ត្រាប់​តាម​ដូច​មាន​ទាហានមក​ពីចិន​ដី​គោកដែល​លោត​ឆ័ត្រ​ចុះ​ដើម្បី​ប៉ុនប៉ង​កាន់កាប់​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​នេះ៕