ភ្នំពេញ —
តុលាការខេត្តស្វាយរៀងនៅថ្ងៃអង្គារនេះបានសម្រេចផ្តន្ទាទោសលោក ឈូក បណ្ឌិតឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែពីបទហិង្សាដោយអចេតនានិងពិន័យជាប្រាក់សរុបជិត៤០លានរៀលគឺប្រមាណជិតមួយម៉ឺនដុល្លារទៅឱ្យជនរងគ្រោះចំនួនបីរូប។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សដែលតាមដានឃ្លាំមើលដំណើរការរបស់តុលាការ។
លោក លាង សួរ ប្រធានចៅក្រមជំនុំជម្រះក៏បានចេញដីការបង្គាប់ឱ្យចាប់ខ្លួនលោកឈូកបណ្ឌិតយកមកដាក់ពន្ធនាគារដើម្បីផ្តន្ទាទោសបន្ទាប់ពីការប្រកាសសាលក្រម។
លោក ឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតដែលកំពុងរត់គេចខ្លួនមិនបានបង្ហាញមុខក្នុងអង្គសវនាការទេតាំងតែពីថ្ងៃបើកសវនាការកាលពីដើមខែមិថុនារហូតដល់ថ្ងៃប្រកាសសាលក្រម។
លោក ជិន លីដា មេធាវីការពារក្តីជនរងគ្រោះបាននិយាយថាសាលក្រមនេះលោកមានការពេញចិត្តខ្លះនិងមិនពេញចិត្តខ្លះដោយសារតែការកាត់ក្តីនេះមិនទាន់ដល់រឿងពិតនៃការបាញ់កម្មករឱ្យរងរបួសទេ។
លោកនិយាយថា៖«ឃើញតែគាត់ជាប់មែនតែមិនទាន់ដល់រឿងពិតដែលពាក់ព័ន្ធនឹងការបាញ់ឱ្យរបួស។វាមិនមែនជារឿងបង្ករបួសស្នាម ។អញ្ចឹងយុត្តិធម៌វាមានពាក់កណ្តាលហើយតែមិនទាន់បានពេញលេញ»។
តុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី១២ ខែមិថុនាបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើករណីលោកឈូកបណ្ឌិតដោយប្រើពេលវេលាអស់ចំនួនបីថ្ងៃនិងបានសាកសួរដេញដោលសាក្សីប្រមាណ២០នាក់។
លោកជិន លីដាបានបញ្ជាក់ថាឆ្លងតាមសវនាការកន្លងមក លោកឈូក បណ្ឌិត សមនឹងទទួលទោសឱ្យបានធ្ងន់ជាងនេះពីព្រោះសាក្សីជាច្រើនបាននិយាយថាជនជាប់ចោទមិនបានបាញ់កាំភ្លើងទៅលើមេឃទេគឺបានបាញ់សំដៅទៅជនរងគ្រោះតែម្តង។
យ៉ាងតិចមានកម្មការិនីចំនួនបីនាក់ត្រូវបានបាញ់ឱ្យរងរបួសគឺអ្នកស្រីកែ នា ប៊ុន ចិន្តានិងនុត សាខន។ នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដោយអំពើហិង្សាមួយទៅលើក្រុមកម្មករកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។
លោក ឈូក បណ្ឌិត ដែលជាប់ចោទពីការបាញ់ប្រហារនេះត្រូវបានដកហូតចេញពីមុខតំណែងជាអភិបាលក្រុងបាវិតមកកាន់មុខតំណែងថ្មីមួយទៀតនៅក្នុងសាលាខេត្តស្វាយរៀងវិញ។
អ្នកស្រី ឈន សុខា មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថាការកាត់ទោសលោក ឈូក បណ្ឌិតមិនបានពេញចិត្ត១០០%ហើយវានៅតែឆ្លុះបញ្ចាំងពីវប្បធម៌និទណ្ឌភាពក្នុងប្រទេសកម្ពុជា។
អ្នកស្រីនិយាយថា៖ «ដោយសារទីមួយយើងឃើញថាបទចោទវាស្រាលនិយាយរួមទៅក៏ប៉ុន្តែអ្វីដែលជាសំខាន់យើងមានការចាប់អារម្មណ៍មួយគឺដោយសារតែការចេញដីការចាប់ខ្លួន»។
តុលាការក៏បានបង្គាប់ឱ្យលោកឈូក បណ្ឌិតផ្តល់ចំណងជំងឺចិត្តចំនួន២០លានរៀលដល់ជនរងគ្រោះ ប៊ុន ចិន្តា ១០លានរៀលជូន នុត សាខន និង៨លានរៀលជូន កែវ នា។
ជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះទាំងបីរូបគឺអ្នកស្រី នុត សាខន អាយុ២៤ឆ្នាំបាននិយាយថាសំណងជំងឺចិត្តចំនួន១០លានរៀលគឺមិនគ្រប់គ្រាន់ទេ។ អ្នកស្រីបាននិយាយថាថ្លៃព្យាបាលមុខរបួសអ្នកស្រីបានចំណាយជិតបីពាន់ដុល្លារហើយតែទោះជាយ៉ាងណាក៏ដោយក៏អ្នកស្រីសប្បាយចិត្តដែលតុលាការរកយុត្តិធម៌ដល់ពួកគេ។
អ្នកស្រីនិយាយថា៖«ខ្ញុំសប្បាយចិត្តដែរតែខ្ញុំគិតថាបើសិនជាចេញដីការចាប់ហ្នឹងបានចាប់ខ្លួនជនល្មើសភ្លាមខ្ញុំគិតថាខ្ញុំសប្បាយចិត្ត។ ប៉ុន្តែដល់ពេលអូសបន្លាយពេលវេលាខ្ញុំខ្លាចថាគាត់មានលុយអញ្ចឹងដល់ពេលគាត់ចេញគាត់នឹងធ្វើបាបពួកខ្ញុំ»។
លោក ឈូក បណ្ឌិត មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ ចំណែកលោក ស៊ុន ប៊ុណ្ណារិទ្ធមេធាវីការពារក្តីលោកឈូក បណ្ឌិតបានបដិសេធមិនបានធ្វើអត្ថាធិប្បាយដោយសារតែលោកមិនបានចូលរួម។
ដោយឡែកលោក ស ចន្ថា មន្ត្រីប៉ូលិសមួយរូបដែលរងការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាលើកម្មករទាំងបីរូបត្រូវបានតុលាការប្តូរមកចោទតែពីបទប្រើប្រាស់អាវុធដោយខុសច្បាប់វិញហើយមិនមានដាក់ទោសទណ្ឌអ្វីទេ៕